Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកដូចម្តេច ?

២. តើប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេដូចម្តេច ?

៣. តើប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈដូចម្តេចខ្លះ ?      

៤. តើសរសៃឈាមរបស់មនុស្សមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៥. តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច ?

៦.​តើសរសៃឈាមប្រភេទណាមួយមានប្រឹស ? តើប្រឹសមាននាទីដូចម្តេច ?

៧. តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច ?

៨. ដូចម្តេចហៅថាអង់ទីករ ? អង់ទីសែន ?

៩. តើកោសិកាឈាមប្រភេទណាដែលបង្កើតអង់ទីករ ?

ចម្លើយ

១​. ប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកៈ

        ប្រដាប់របត់ឈាមបិទៈ ជាទូទៅឈាមត្រូវស្ថិតនៅក្នុងសរសៃឈាមរបស់សារពាង្គកាយ ។​ ឈាមស្ថិតនៅក្រោមសម្ពាធ ។ សម្បាធបែបនេះបណ្តាលឲ្យឈាមរបស់សារពាង្គកាយធ្វើចលនាលឿន ។​

     ប្រដាប់របត់ឈាមបើកៈ ឈាមមិនស្ថិតនៅក្នុងសរសៃឈាមបិទជិតទេ ។ ផ្ទុយទៅវិញឈាមហូរចេញស្រោចស្រព្វដោយផ្ទាល់ទៅលើជាលិកាដែលស្ថិតនៅក្នុងលំហនៃរាងកាយ ។ ចលនាឈាមលឿនល្មមគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយដែលមានប្រព័ន្ធរបត់ឈាមបែបនេះ ។

២. ប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេៈ

       ប្រដាប់របត់ឈាមទោលៈ ចំពោះត្រីប្រើប្រាស់ស្រកីសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទោល ។​របត់ឈាមទោលជារបត់ឈាមងាយដែលបេះដូងមានពីរថត ថតលើជាអ្នកទទួលឈាម O2 ពីសារពាង្គកាយហើយថតក្រោមជាអ្នកជំរុញទៅស្រកីបន្ទាប់មកទៅសារពាង្គកាយទាំងមូល ។

      ប្រដាប់រប​ត់ឈាមទ្វេៈ ចំពោះសត្វឆ្អឹងកងដែលប្រើប្រាស់សួតសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទ្វេ ។

របត់ឈាមទី១ ឈាមដែលខ្សត់ O2 ចេញពីបេះដូងទៅកាន់សួតហើយឈាមដែលសម្បូរ O2 ចេញពីសួតត្រឡប់ចូល បេះដូងវិញ ។

របត់ឈាមទី២ ឈាមដែលសម្បូរ O2  ចេញពីបេះដូងទៅកាន់សរីរាង្គផ្សេងៗរបស់សារពាង្គកាយទាំងមូល ហើយឈាមខ្សត់ O2 ចេញពីសរីរាង្គកាយចូលបេះដូងវិញ ។

៣. ប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈស្មុគស្មាញជាងគេ ។ ប្រដាប់របត់ឈាមមនុស្សមាន បេះដូងមួយនិងបណ្តាញសរសៃឈាម​ ។ បេះដូងរុញឈាមហើយសរសៃឈាមដឹកនាំឈាមទៅនិងមកពីគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយ ។

៤. សរសៃឈាមរបស់មនុស្សមានបីប្រភេទ គឺ អាកទែ វ៉ែន និងសរសៃប្តូរ ។

៥. នាទីរបស់សរសៃឈាមនីមួយៗ

អាកទែៈ ដឹកនាំឈាមពីបេះដូងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ ។ គ្រប់សរសៃអាកទែទាំងអស់ដឹកនាំឈាមសម្បូរ O2 លើកលែងតែអាកទែសួត ។

វ៉ែនៈ ជាសរសៃឈាមដែលដឹកនាំឈាមពីជាលិការបស់សារពាង្គកាយត្រឡប់ចូលបេះដូងវិញ ។

សរសៃប្តូរៈ មានបណ្តូររូបធាតុផ្សេងៗរវាងឈាមនិងកោសិការបស់សារពាង្គកាយ ។    

៦. វ៉ែនជាសរសៃឈាមដែលមានប្រឺស ។ ប្រឺសមាននាទីបង្ការឈាមហូរថយក្រោយ ។

៧. ធាតុបង្ករបស់ឈាមមានប្លាស្មានិងកោសិកាឈាម ។ ប្លាស្មាមានប្រហែល ៥៥% នសចំណុះឈាមទាំងអស់ហើយ៤៥%ដែលនៅសល់គឺជាកោសិកាឈាម ។ ធាតុបង្កនីមួយៗមាននាទីសំខាន់នៅក្នុងតំហែររក្សាថេរលំនឹងនៅក្នុងសារពាង្គកាយ ។

៨. អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ ។ អង់ទីសែនជាសារធាតុដែលបង្កឲ្យមានតំណបសុំា ។

៩. កោសិកាឈាមដែលបង្កើតអង់ទីករ គឺគោលិកាស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login