Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចហៅថា ថេរលំនឹង ?​

២. តើមជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាអ្វី ?

៣. តើការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវមានអ្វីខ្លះ ?

៤. តើនិយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចម្តេច ?

៥. ចូរសង្ខេបពីថេរលំនិងរបស់តម្រង់នោម ។

៦. តើស្បែកមានប៉ុន្មានផ្នែក ? អ្វីខ្លះ ?

ចម្លើយ

១. ដែលលហៅថា ថេរលំនឹងជាការរក្សាមជ្ឈដ្ឋានខាងក្នុងសារពាង្គកាយឲ្យនៅនឹងមិនប្រែប្រួល ។

២. មជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាកោសិកាត្រូវបានព័ទ្ធជុំវិញដោយជាលិការាវ ។

៣. ការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវរក្សាសីតុណ្ហភាព កម្រិត pH និងប៉ូតង់ស្យែលទឹកឲ្យបានត្រឹមត្រូវ ។

៤.​និយ័តកម្មនសកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចខាងក្រោមក្លុយគូសជាស្ករសំខាន់ដែលដឹកនាំតាមឈាម ។ ប្រសិនបើកម្រិតជាតិស្ករទាបពេកសរិរាង្គផ្សេងៗពិសេសខួរក្បាលនិងបេះដូងត្រូវបានបាត់បង់នូវប្រភពថាមពលដ៨សំខាន់របស់ពួកវា ។ ប្រសិនបើកម្រិតជាតិស្ករខ្ពស់ពេកវាបណ្តាលឲ្យជាលិកាបាត់បង់ទឹកតាមអូស្មូស ។ ដូចនេះទឹក ចាកចេញពីឈាម ។

៥. សង្ខេបពីថេរលំនឹងរបស់តម្រងនោមគឺ តម្រងនោមចាសរីរាង្គសំខាន់នៃថេរលំនឹង ។ វាសម្រួបសម្រួលបរិមាណទឹកនៅក្នុងឈាមដោយតម្រូវនូវបរិមាណទឹកនោមដែលវាផលិត ។​ ប្រសិនបើយើងប្រើប្រាស់ធាតុរាវច្រើននោះ ក្នុងឈាមនឹងមានទឹកយ៉ាងច្រើន ។ ពេលនោះតម្រងនោមនឹងផលិតទឹកនោមយ៉ាងរាវហើយច្រើនដើម្បីបំបាត់ចោលទឹកដែលលើស ។ ប្រសិនបើរាងកាយប្រើប្រាស់ទឹកតិច តម្រងនោមនិងផលិតបរិមាណទឹកនោមតិចតួចជាមួយនឹង កំហាប់ខ្ពស់ ។

៦. ស្បែកមានពីរផ្នែកសំខាន់គឹ ផ្នែកក្រៅស្តើងជាអេពីឌែម និងផ្នែកខាងក្នុងក្រាស់ជាឌែម ។

                                    



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login