Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១ តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ ?

២ ភាពសុំាគឺជាអ្វី ?

៣ តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច ?

៤ តើមានអ្វីកើតឡើង នៅពេលមានតំណបរលាក ? ចូរពណ៌នា​

៥ នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច ?

៦ ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ?

៧ ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ ?

៨ ឧបមាថារោមញ័រត្រូវបានបំផ្លាញ ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ ?   

៩ ហេតុអ្វីបានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិត ?

១០ ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគតើសារពាង្គកាយអាចមានតំណបដូចម្តេចដែរ ?

១១ រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុស​គ្នាដូចម្តេច ?

១២ ចូរពណ៌នាពីលក្ខណៈខុស​គ្នា រវាងអង់ទីករនិងអង់ទីសែន ។

១៣  តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច ?

១៤  ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ ?

១៥ រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោតើមានប្រយោជន៍ដូចគ្នាឬទេ ? ព្រោះអ្វី ?

១៦ តើវ៉ាក់សាំងជួយបង្ការជំងឺដូចម្តេច ?

ចម្លើយ

១. ប្រព័ន្ធសុំាបង្កឡើងពី ខួរឆ្អឹងខ្នង គោលិកាសជាពិសេសផាកុស៊ីតនិងឡាំផូស៊ីត ព្រមទាំងកោលិកាប្រភេទផ្សេងៗនៃប្រព័ន្ធទឹករងៃ មានដូចជាកូនកណ្តុលទឹករងៃ អាមីដាល់ ទីមុស និងផាល ។

២. ភាពសុំាគឺជា លក្ខខណ្ឌនៃសារពាង្គកាយដែលមានសមត្ថភាពការពារសារពាង្គកាយគេចផុតចេញញពីជំងឺពិសេសណាមួយ ។

៣. ភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចជា ៖

  • ភាពសុំាអសកម្ម ជាភាពសុំាដែលចាសារពាង្គកាយទទួលបានអង់ទីករពីគេអាចនិយាយបាថា វាជាភាពសុំាពីគេ ។
  • ភាពសុំាអសកម្ម ជាភាពសុំាសកម្ម ជាភាពសុំាដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់ខ្លួន ដើម្បីប្រឆាំង និងភ្នាក់ងារបង្ករោគណាមួយ ។

៤. នៅពេលមានតំណបរលាក សារធាតុកីមីដែលផលិតដោយកោលិកាឆ្លងមេរោគធ្វើឲ្យសរសៃឈាមនៅត្រង់កម្លែងមានរបួសហើមនិងរីកធំ ភ្នាក់ងារប្រឆាំងមេរោគជាច្រើន​ត្រូវបានបញ្ចូលទៅកាន់កន្លែងនោះធ្វើឲ្យកន្លែងដែលមានមេរោគឡើងក្រហម និងឡើងប៉ោងជាលទ្ធផលលិកាងាប​កោលិកាងាប់ខូចខាតរបស់សារពាង្គកាយរួមជាមួយមេរោគងាប់បានបង្កើតបានជាខ្ទុះ ។

៥. នៅក្នុងសារពាង្គកាយរបស់មនុស្សអង់ទីករកើតឡើង ដោយសារមានវត្តមានអង់ទីសែនរបស់ភ្នាក់ងារបង្ករោគ ។

៦. បានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ព្រោះ ការពារការជ្រៀតចូលនៃភ្នាក់ងារបង្ករោគផ្សេងៗ តាមរយៈមុខរបួសនោះ ។

៧. បានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយដោយសារពេលនេះរាងកាយ​ចាំបាច់ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសផ្តាសាយ ហើយកាលណាយើងទៅសាលាវាបណ្តោយឲ្យដល់អ្នកដទៃ ។

៨. ឧបមាថារោមញ័រត្រូវបានបំផ្លាញបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយដោយមាន បញ្ហាដ៏ធ្ងន់ធ្ងរចំពោះសួត ដោយសារតែបំណែកតូចនៃធូលីផ្សេងៗ ដែលមាននៅក្នុងសួត ។

៩. បានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិតដោយសារតែនៅពេលមានជំងឺកញ្ជឹ្រល ធ្វើឲ្យប្រព័ន្ធភាបសុំារបស់សារពាង្គកាយបង្កើតអង់ទីករប្រឆាំងនិងមេរោគនេះដោយផ្ទាល់ ។

១០ ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគសារពាង្គកាយអាចមានតំណប រលាក ។

១១. រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិមានលក្ខណៈខុសគ្នាដូចជា ៖

ភាពសុំាសកម្មសិប្បនិមិត្ម

  • លូតលាស់ចេញពីដំណប​ទៅនិងវ៉ាក់សាំង
  • រយះពេលបង្ការបានមួយជីវិត

ភាពសុំាអសកម្មសិប្បនិមិត្ម

  • បានពីមនុស្សផ្សេងទៀត និងសត្វណាមួយ
  • រយះពេលបង្ការបណ្តោះអាសន្ន ។

១២. លក្ខណៈខុស​គ្នា រវាងអង់ទីករនិងអង់ទីសែន ៖

  • អង់ទីសែនៈ ជាម៉ូលេគុលចំឡែកធំៗដែលស្ថិតនៅក្នុង សារពាង្គកាយភាគច្រើនជាប្រូតេអ៊ីន ឬកា​បូនអ៊ីដ្រាតវាបណ្តាលឲ្យមានចំលើយតបភាពសុំាមយយ ដែលរួមមានការបង្កើតអង់ទីករ ។
  • អង់ទីករៈ ជាប្រូតេអ៊ីនដែលផលិតឡើងក្រោមការ​ភ្ញោចពីអង់ទីសែន ជាមួយសត្ថភាពដែលភ្ជាប់យ៉ាងពិសេសទៅនិងអង់ទីសែននោះ ។

១៣. វីរុស HIV វាយប្រហារប្រព័ន្ធសុំាដោយ ៖

  • ជាដំបូងវាបានជៀតចូលទៅក្នុងណ្វៃយ៉ូនៃឡាំភូស៊ីត
  • ឡាំផូស៊ីតត្រូវបានបំផ្លាញ
  • វីរុសបានបង្កើនចំនួនជាច្រើនហើយបានបំផ្លាញឡាំស៊ីតផ្សេងៗទៀត ។

១៤. ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំាគឺជា ការទទួលថ្នាំបង្ការប្រសើរ ។

១៥. រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោមានប្រយោជន៍មិនដូចគ្នាទេ ព្រោះដោយសារតែទឺកដោះម្តាយបានផ្តល់ការបង្កើតភាពសុំាអសកម្មដោយធម្មជាតិដល់សារពាង្គកាយទារក ដើម្បីការពារមេរោគបានបណ្តោះអាសន្ន ។

១៦. វ៉ាក់សាំងជួយបង្ការជំងឺដោយសារវាបានផ្តល់ឲ្យប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតអង់ទីករប្រឆាំងនិងអង់ទីសែនរបស់មេរោគបង្កជំងឺ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login