Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ដូចម្តេច​ដែលហៅថា ដង្ហើមរុក្ខជាតិ ?

២. ចូរពណ៌នាពីដំណាក់កាលទី១ របស់ដង្ហើមរុក្ខជាតិ ។

​៣. ចូរពណ៌នាពីដំណាក់កាលទី២របស់ដង្ហើមរុក្ខជាតិ ។

៤. តើដង្ហើមរុក្ខជាតិ​មានទំនាកទំនងជាមួយដំណើររស្មីសំយោគយ៉ាងដូចម្តេច​ខ្លះ ?

៥. តើដំណើរដង្ហើម​និងដំណើររស្មីសំយោគខុសគ្នាដូចខ្លះ  ?​​​​​​

៦. តើកត្តាខាងក្រៅអ្វីខ្លះ ដែលជះឥទ្ធិពលដល់ដំណើរដង្ហើមរបស់រុក្ខជាតិ ?​

៧. ចូរសរសេរប្រតិកម្មនៃដំណើរដង្ហើមរបស់រុក្ខជាតិ ។

៨. ចូរឲ្យឧទារហណ៍ពីភាវរស់ ដែលបានទទួលថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងប្រយោល ។

៩. តើវិធីណា​ខ្លះ ដែលយើងអាចបង្កើតសំណើមនៅលើដីស្រទាប់លើរបស់ដីដំណាំ ? ហេតុអ្វី ?

ចម្លើយ

១. ដង្ហើមរុក្ខជាតិគីជា ដំណើរការមួយដែលរុក្ខជាតិបំបែកគ្លុយកូសហើយទទួលបានថាមពល ។

២. ពណ៌នាពីដំណាក់កាលទី១ របស់ដង្ហើមរុក្ខជាតិ ដំណាក់កាលនេះកើតមាននៅក្នុងស៊ីតូប្លាសនៃកោសិការគ្លុយកូស​ត្រូវបានបំបែកតែបនិ្តចបន្តួចតែប៉ុណ្ណោះដោយមិនទាន់ប្រើប្រាស់អុកស៊ីសែ​ន ហើយវាបានបញ្ចេញថាមពលបន្តិចបន្តួច ។

៣. ពណ៌នាពីដំណាក់កាលទី២របស់ដង្ហើមរុក្ខជាតិដំណាក់កាលនេះ តើតមាននៅក្នុងមីតូកុងឌ្រី គ្លុយកូសត្រូវបានបំបែកជាបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន និងបញ្ចេញបរិមាណថាមពលយ៉ាងច្រើន ។

៤. ដង្ហើមរុក្ខជាតិ​មានទំនាកទំនងជាមួយដំណើររស្មីសំយោគដោយរស្មីសំយោគ ជាអ្នកផលិតគ្លុយកូសហើយយដង្ហើមរុក្ខជាតិបំបែកគ្លុយកូសទាញយកថាមពលទៅប្រើប្រាស់ ។

៥. ដំណើរដង្ហើម​និងដំណើររស្មីសំយោគខុសគ្នា ៖

ដំណើររស្មីសំយោគ

  • ត្រូវការពន្លឺព្រះអាទិត្យ
  • ត្យរូវ​ការឧស្ម័នកាបូនិច
  • ត្រូវការចូលរួមពីទឹក
  • ជាអ្នកផលិតគ្លុយកូស
  • ផលិតទទួលបានជា ឧស្ម័នអុកស៊ីសែន ទឹកនិងគ្លុយកូស
  • មិនមានការចូលរួមពីមីតូកុងឌ្រី
  • កើតមានភាគច្រើននៅក្នុង​ស្លឹករុក្ខជាតិ

ដំណើរដង្ហើម

  • មិនត្រូវការពន្លឺព្រះអាទិត្យ
  • មិនត្រូវការឧស្ម័នអុកស៊ីសែន
  • មិនត្រូវការចូលរួមពីទឹក
  • ជាអ្នកបំបែកគ្លុយកូស
  • ផលិតទទួលបានជាឧស្ម័ន កាបូប ទឹក និងថាមពល
  • មានការចូលរួមពីមីតូកុងឌ្រី
  • កើតមាននៅគ្រប់កោសិកាទាំងអស់នៃសរីរាង្គរុក្ខជាតិ  ។

៦. កត្តាខាងក្រៅ ដែលជះឥទ្ធិពលដល់ដំណើរដង្ហើមរបស់រុក្ខជាតិគឺកម្រិតសីតុណ្ហភាព បរិមាណឧស្ម័នកាបូ​និច និងអុកស៊ីសែន ។

៧. សរសេរប្រតិកម្មនៃដំណើរដង្ហើមរបស់រុក្ខជាតិ

C6H12O6 + 6CO2 +6H2O + ថាមពល ។

៨. ឧទារហណ៍ពីភាវរស់ ដែលបានទទួលថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងប្រយោល៖

  • ភាវៈរស់ទទួលថាមពលព្រះអាទិត្យ​ដោយផ្ទាល់ មានរុក្ខជាតិផលិតអាហារតាមដំណើររស្មីសំយោគដូចជា ដើមត្រប់ ដើមត្រឡាច ដើមត្រកួន... ។
  • ភាវៈរស់ទទូលបានថាមពលព្រះអាទិត្យ ​ដោយប្រយោលគឺប្រភេទ​​សត្វដែលស៊ីរុក្ខជាតិធ្វើរស្មីសំយោគជាអាហារ​ និង​សត្វជាស៊ីបន្ទាប់មានដូចជា ដង្កូវ កណ្តូប បក្សី ... ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩. យើងអាចបង្កើតសំណើម នៅលើដីស្រទាប់​លើរបស់ដីដំណាំដោយការស្រោចទឹក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login