Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១ ចូរពន្យល់ពាក្យ រស្មីសំយោគ ។

២ តើរូបធាតុដើមពីរដែលសម្រាប់ធ្វើរស្មីសំយោគគឺជាអ្វី​ ?

៣ តើថាមពលដែលប្រើសម្រាប់រស្មីសំយោគ ជាថាមពលអ្វី ?​

៤ តើឧស្ម័នអ្វីដែលចូលរួមក្នុងដំណើររស្មីសំយោគ ?​

៥ តើផលិតផលដែលបានមកពីដំណើររស្មីសំយោគ គឺអ្វីខ្លះ ?​

៦ តើដំណើររស្មីសំយោគបញ្ចេញឧស្ម័នអ្វី ?

៧ តើធាតុពណ៌បៃតងដែលនៅក្នុងស្លឹក មានឈ្មោះអ្វី    ?

៨ ​ចូរសរសេរសង្ខេបសមីការនៃដំណើររស្មីសំយោគ ។

៩ តើអាហារដែលរុក្ខជាតិបៃតង ផលិតបានត្រូវដឹកនាំទៅកន្លែងណាខ្លះ ?​

១០ តើកត្តាអ្វីខ្លះ ដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ ?

ចម្លើយ

១. រស្មីសំយោគគឺជា​ ដំណើរការនៃការចាប់យកពន្លឺ ព្រះអាទិត្យរួមជាមួយទឺក និងឧស្ម័នការបូនិច ដើម្បីផលិតបានគ្លុយកូសជាអាហាររបស់រុក្ខជាតិ ។

២. រូបធាតុដើមពីរដែលសម្រាប់ធ្វើរស្មីសំយោគ គឺជាទឹកនិងឧស្ម័នកាបូនិច ។

៣. ថាមពលដែលប្រើសម្រាបរស្មីសំយោគ ជាថាមពលពន្លឺព្រះអាទិត្យ ។

៤. ឧស្ម័នដែលចូលរួមក្នុងដំណើររស្មីសំយោគ គឺឧស្ម័នកាបូនិច ។

៥. ផលិតផលដែលបានមកពីដំណើររស្មីសំយោគគឺ មានដូចជា គ្លុយកូស អុកស៊ីសែន និងទឹក ។

៦. ដំណើររស្មីសំយោគបញ្ចេញឧស្ម័ន អុកស៊ីសែន ។

 

៧. ធាតុពណ៌បៃតងដែលនៅក្នុងស្លឹក មានឈ្មោះថា ក្លរ៉ូភីល ។

៨. សង្ខេបសមីការនៃដំណើររស្មីសំយោគ

6CO2 + 12H2O ® C6H12O6 + 6O2 +6H2O

៩. អាហារដែលរុក្ខជាតិបៃតង ផលិតបានត្រូវដឹកនាំទៅកន្លែងគ្រប់កន្លែងទាំងអស់នៃសរីរាង្គរុក្ខជាតិដែលត្រូវការអារហារ ។

១០. កត្តា ដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ គឺពន្លឺព្រះអាទិត្យ ទឹក និងបិមាណឧស្ម័ន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login