Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.តើការកាប់ព្រៃ (ព្រៃមិនទាន់មានអ្នកកាប់ពីមុនមក ) សម្រាបយកដីធ្វើកសិកម្ម ជាប្រភេទទង្វើរបស់មនុស្ស ?

២. តើការចាប់ត្រីច្រើនហួសហេតុពីបឹង ទន្លេ ជាប្រភេទទង្វើអ្វីរបស់មនុស្ស ?

៣. តើការធ្វើឲ្យទឹកខ្វក់ ដែលបណ្តាលមកពីសំណល់រឹងរាវហូរចូលទៅក្នុងទន្លេ បឹងបួ សមុទ្រ ជាប្រភេទង្វើអ្វីរបស់មនុស្ស ?

៤. ហេតុអ្វីបានជាការចិញ្ចឹមសត្វទំពាអៀង និងដំណាំស្រូវក្នុងស្រែមានទឹកជាប្រចាំជាប្រភព នៃការបញ្ចេញឧស្ម័នមេតានចូលទៅក្នុងបរិយាកាស ?

៥. ហេតុអ្វីបានជាការបំបែកសំណល់សរីរាង្គ នៅក្នុងទឹកដោយសារបាក់តេរី បណ្តាលឲ្យបរិមាណអុកស៊ីសែនថយចុះ ?​

៦.  ហេតុអ្វីបានជាការបំពុលទឹកដោយកម្តៅ បណ្តោយឲ្យសារពាង្គកាយ ដែលរស់នៅក្នុងទឹកគ្មានអុកស៊ីសែនដកដង្ហើម ហើយវាអាចងាប់ដោយសាថប់ដង្ហើម ?

៧. តើឧស័ន្មពុលអ្វីខ្លះ ដែលធ្វើឪ្យផែនដីឡើងកម្ដៅ ?

៨.  ដូចម្តេចដែលហៅថាសំណល់បំបែកធាតុបាន ?

៩. ដូចម្តេចដែលហៅថា សំណល់បំបែកធាតុមិនបាន ? ចូររកឧទាហរណ៍ ។

១០. តើកង្វក់អ្វីខ្លះ ដែលធ្វើឲ្យមាននបម្រែបម្រួលអាកាសធាតុ ?

១១. តើបម្រែបម្រួលអាកាសធាតុបណ្តាលមកពីអ្វី ?

១២.​ តើប្អូនត្រូវចិញ្ចឹមសត្វទំពារអៀង ឬទេទោះបីជាប្អូនដឹងថា ឧស្ម័នមេតានដែលបំផ្លាញសុខភាពមនុស្ស កើតឡើងដោយសារការចិញ្ចឹមសត្វទាំងនេះក៏ដោយ ? ហេតុអ្វី ?

១៣. ហេតុអ្វីបានជាកន្លែងចាក់សំណល់ ជាប្រភពនៃឧស្ម័នមេតាន ?

១៤.  នៅពេលមនុស្សធ្វើឲ្យមានកង្វក់ខ្យល់ តើមានបាតុភូតអ្វីខ្លះដែលកើតឡើងបាន ?

១៥. តើបាតុភូតនីមួយៗ ដែលបណ្តាលមកពីកង្វក់ខ្យល់បង្កឲ្យមានគ្រោះថ្នាក់ អ្វីខ្លះ ?

ចម្លើយ

១. ការកាប់ព្រៃ (ព្រៃមិនទាន់មានអ្នកកាប់ពីមុនមក ) សម្រាបយកដីធ្វើកសិកម្ម ជាប្រភេទទង្វើកែប្រែធនធានធម្មជាតិ ដែលមិនគិតពីផលប៉ះពាល់នៅថ្ងៃអនាគតពីការបាត់បង់ព្រៃឈើ ។

២. ការចាប់ត្រីច្រើនហួសហេតុពីបឹង ទន្លេ ជាប្រភេទទង្វើបំផ្លាញធនធានធម្មជាតិក្នុងទឹក របស់មនុស្ស  ។

៣. ការធ្វើឲ្យទឹកខ្វក់ ដែលបណ្តាលមកពីសំណល់រឹងរាវហូរចូលទៅក្នុងទន្លេ បឹងបួ សមុទ្រ ជាប្រភេទទង្វើបំពុលទឹក របស់មនុស្ស ។

៤. បានជាការចិញ្ចឹមសត្វទំពាអៀង និងដំណាំស្រូវក្នុងស្រែមានទឹកជាប្រចាំជាប្រភព នៃការបញ្ចេញឧស្ម័នមេតានចូលទៅក្នុងបរិយាកាស ដោយសារតែសត្វទំពារអៀងភាគច្រើនអាហារមិនអាចរំលាយមុនពេលវាឡើងជូរដំណើរឡើងជូរជាមូលហេតុនៃការរំភាយឧស្ម័នមេតាននៅក្នុងបរិយាកាស ហើតស្រូវក្នុងស្រែនៅពេលដែលវារលួយ ក្រោមអំពើនៃបាក់តេរីធ្វើឲ្យរំភាយឧស្ម័នមេតានយ៉ាងច្រើនទៅក្នុងបរិយាកាស ។

៥. វិបានជាការបំបែកសំណល់សរីរាង្គ នៅក្នុងទឹកដោយសារបាក់តេរី បណ្តាលឲ្យបរិមាណអុកស៊ីសែនថយចុះ ដោយសារបាកក់តេរីដែលបំបែកសំណល់នេះ​បានចាប់អុកស៊ីដើម្បីបំបែកមានបរិមាណធំធេងជាហេតុធ្វើឲ្យប​រិមាណអុកស៊ីសែនក្នុងទឹកថយចុះ ។

៦. បានជាការបំពុលទឹកដោយកម្តៅ បណ្តោយឲ្យសារពាង្គកាយ ដែលរស់នៅក្នុងទឹកគ្មានអុកស៊ីសែនដកដង្ហើម ហើយវាអាចងាប់ដោយសាថប់ដង្ហើមដោយ ទឹកក្តៅចាប់យកអុកស៊ីសែនច្រើនជាងទឹកត្រជាក់ ។

៧. ឧស្ម័នពុល ដែលធ្វើឲ្យផែនដីឡើងកម្តៅគឹ ឧស្ម័នកាបូនិច និងអាសូតអុកស៊ីត ។

៨. ដែលហៅថាសំណល់បំបែកធាតុបាន ជាសំណល់សរីរាង្គទទួលការបំបែកធាតុពីបាក់តេរី ។ ឧទាហរណ៍ខ្មោចសត្វឬរុក្ខជាតិ ។​

៩. ដែលហៅថា សំណល់បំបែកធាតុមិនបាន ជាសំណល់អសរីរាង្គដែលបាក់តេរីមិនអាចបំបែក ។

១០. កង្វក់ ដែលធ្វើឲ្យមាននបម្រែបម្រួលអាកាសធាតុ គឺកង្វក់ខ្យល់ ។​

១១. បម្រែបម្រួលអាកាសធាតុបណ្តាលមកពី កាតដុតព្រៃ ការដុតរ៉ែផ្សែងៗដូចជា រ៉ែប្រេងកាត ធ្យូងថ្ម ឧស្ម័នធម្មជាតិនៅក្នុងយានយន្តផ្សេងៗបានបញ្ចេញ ឧស្ម័នការបូនិច និងអាសូតអុកស៊ីត ទៅក្នុងបរិយាកាស ។

១២. ខ្ញុំត្រូវចិញ្ចឹមសត្វទំពារអៀង ទោះបីជាខ្ញុំ ដឹងថា ឧស្ម័នមេតានដែលបំផ្លាញសុខភាពមនុស្ស កើតឡើងដោយសារការចិញ្ចឹមសត្វទាំងនេះក៏ដោយដោយសារ វាជាប្រភពអាហារដ៏សំខាន់ហើយជាកម្លាំងចលករសម្រាប់អូសទាញធ្វើស្រែចំការ របស់កសិករកម្ពុជាផងដែរ ។

១៣. បានជាកន្លែងចាក់សំណល់ ជាប្រភពនៃឧស្ម័នមេតាន ដោយសារនៅក្នុងសំណល់ មានផ្ទុកនូវសំណល់សរីរាង្គជាច្រើនទទួលរង់នូវការបំបែកពីបាក់តេរី ។​

១៤. នៅពេលមនុស្សធ្វើឲ្យមានកង្វក់ខ្យល់ មានបាតុភូតបី ដែលកើតឡើងបានគឺ ភ្លើៀងអាស៊ីត ការបំផ្លាញស្រទាប់អូសូន និងបម្រែបម្រួលអាកាសធាតុ ។

១៥. បាតុភូតនីមួយៗ ដែលបណ្តាលមកពីកង្វក់ខ្យល់បង្កឲ្យមានគ្រោះថ្នាក់ជាច្រើនដូចជា ៖​

  • ភ្លៀងអាស៊ីត បង្ករការបំផ្លាញអគារសំណង់ បំផ្លាញជីវិតជីវះចម្រុះក្នុងទឹក ច្រោះយកសារធាតុចិញ្ចឹមពិដី និងបង្អាក់់ការភា្ជប់ អាសូតពីដី ។
  • ការបំផ្លាញស្រទាប់អូសូន បណ្តាលឲ្យលេចធ្លាយកាំរស្មីស្វាយអ៊ុលត្រា មកលើផែនដីកាន់តែច្រើនដែលបំផ្លាញជីវិតលើផែនដី ។
  • បម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ការផលិតស្បៀង ទឹកជំនន់ គ្រោះរាំងស្ងួត របាយទឹកភ្លៀងមិនទៀងទាត់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login