2018-10-26 14:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ជំងឺឆ្លង ? ជំងឺមិនឆ្លង ?
២. ដូចម្តេចដែលហៅថា ភាពសុំាសកម្ម ? ភាពសុំាអសកម្ម ?
៣. តើជំងឺឆ្លងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអ្វីខ្លះ ?
៤. ក្នុងសារពាង្គកាយមនុស្សមានរបាំងការពារប្រឆាំងនិងភ្នាក់ងារបង្កជំងឺប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៥. តើក្នុងករណីណាដែលមនុស្សម្នាក់កើតជំងឺទឹកនោមផ្អែម ?
៦. តើអ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចម្តេច ?
៧. ដូចម្តេចដែលហៅថា អាហារថាមពល ? អាហារស្ថាបនារាងកាយ ? អាហារការពាររាងកាយ ?
៨. តើកង្វះវីតាមីន D បណ្តាលឲ្យមានជំងឺអ្វី ?
៩. ដូចម្តេដែលហៅថា កូឡេស្តេរ៉ុលល្អ ? កូឡេស្តេរ៉ុលអាក្រក់ ?
១០. ដើម្បីឲ្យមានសុខភាពល្អតើយើងត្រូវធ្វើដូចម្តេចខ្លះ ?
ចម្លើយ
១. ដែលហៅថា ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ ។
ដែលហៅថា ជំងឺមិនឆ្លងជាជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ ។
២. ដែលហៅថា ភាពសុំាសកម្មជាភាព សុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិងអង់ទីសែនរបស់វីរុសដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំង និងមេរោគជំងឺ ។
ដែលហៅថា ភាពសុំាអសកម្មជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនិងអង់ទីសែនរបស់វីរុសលដោយការចាក់ថ្នាំអង់ទីប្យូទិច ។
៣. ជំងឺអាចឆ្លងតាមរបៀបច្រើនយ៉ាងៈ ឆ្លងពីមនុស្ស សត្វ តាមចំណីអាហារ ទឹក និងតាមវត្ថុមិនស្អាត ។
៤. ក្នុងសារពាង្គកាយមនុស្ស មានរបាំងការពារភ្នាក់ងារបង្កជំងឺចំនួនបីគឺៈ របាំងការពារពីខាងក្រៅ តំណបសុំាមេរោគនិងតំណបរលាក ។
៥. ករណីមានជំងឺទឹកនោមផ្អែម លំពែងគ្មានសមត្ថភាពក្នុងការផលិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ។ករណីនេះក្នុងឈាមឬក្នុងទឹកនោមអ្នកកើតជំងឺទឹកនោមផ្អែមមានបរិមាណគ្លុយកូសច្រើន ។
៦. អ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចជាស្រកទម្ងន់ ខ្សោយនិងឃ្លានគ្រប់ពេល ។
៧. ដែលហៅថា អាហារថាមពលគឺ អាហារដែលផ្ទុកគ្លុយស៊ីត ( កាបូនអ៊ីដ្រាត ) និងខ្លាញ់ដែលរាងកាយយើងយកទៅប្រើប្រាស់ដើម្បីផ្តល់ថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងរាងកាយ ។
ដែលហៅថាអាហារស្ថាបនារាងកាយ គឺអាហារដែលមានជាតិសាច់ ( ប្រូតេអ៊ីន) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាបប់ការរីកធំធាត់ការលូតលាស់ ការទ្រទ្រង់និងជួសជុលជាលិការបស់យើង ។
ដែលហៅថាអាហារកការពាររាងកាយ គឺជាពពួកវីតាមីន និងធាតុខនិជសំខាន់ៗចាច្រើនដែលធ្វើការរួមគ្នាជាមួយ ក្រុមអាហារស្ថាបនារាងកាយ និងក្រុមអាហារថាមពលដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺនិងការបង្ករោគផ្សេងៗ ។
៨. កង្វះវីតាមីន D បណ្តាលឲ្យមានជំងឺ កើតរោគក្រិស ។
៩. ដែលហៅថា កូឡេស្តេរ៉ុលលល្អ ការពារជំងឺស្ទះសរសៃឈាមដោយវា ជ្រាបតាមភ្នាសសរសៃអាកទែ ហើយបញ្ចេញចោលទៅ ក្នុងថ្លើមអាចការពារជំងឺស្ទះ ។
១០. ដើម្បីឲ្យមានសុខភាពល្អយើងត្រូវធ្វើដូចជាៈ
ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ
គប្បីបរិភោគអាហារឲ្យបានគ្រប់មុខនិងមានអនាម័យ
យើងបរិភោគអាហារមានប្រយោជន៍ក្នុងការចិញ្ចឹមរាងកាយនិងទ្រទ្រង់ជីវិត
យើងត្រុវសម្អាតផ្ទះសម្បែង ( ក្នុងនិងក្រៅផ្ទះ ) ឲ្យបានស្អាតដើម្បីការពារកុំឲ្យឆ្លងជំងឺដែលបណ្តាលមកពីមេរោគ ។