Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអាហារចែកជាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

២. ដូចម្តេចដែលហៅថា អាហារថាមពល ? អាហារស្ថាបនារាងកាយ ? អាហារការពាររាង្គកាយ ?

៣. តើវីតាមីនមានប៉ុន្មានបែប ? អ្វីខ្លះ ?

៤. តើកង្វះវីតាមីន A បណ្តាលឲ្យមនុស្សយើងកើតជំងឺអ្វីខ្លះ ?

៥. តើរោគស្ពឹកបណ្តាលមកពីអ្វី ?

៦. អ្វីជាកូឡេស្តេរ៉ូល ?

៧. ក្នុងសារពាង្គកាយមនុស្សតើកូឡេស្តេរ៉ុលបានមកពីអ្វីខ្លះ ?

៨. តើជំងឺបេះដូងបណ្តាលមកពីអ្វី ?

ចម្លើយ

១. អាហារចែកជាបី គឺអាហារថាមពល អាហារស្ថាបនារាងកាយអាហាររាងកាយ ។

២. + ដែលហៅថាអាហារថាមពល គឺអាហារដែលផ្ទុកគ្លុយស៊ីត ( កាបូនអ៉ីដ្រាត ) និងខ្លាញ់ដែលរាងកាយយើងយកទៅប្រើប្រាស់ដើម្បីផ្តល់ថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងរាងកាយ ។

+ ដែលហៅថាអាហារស្ថាបនារាងកាយ គឺអាហារដែលមានជាតិសាច់ ( ប្រូតេអ៉ីន ) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាប់ការរីកធំធាត់លូតលាស់ ការទ្រទ្រង់និងជួសជុលជាលិការបស់រាងកាយយើង ។

 + ដែលហៅថាអាហារការពាររាងកាយ គឺជាពួកវីតាមីននិងធាតុខនិជសំខាន់ៗជាច្រើនដែលធ្វើការរួមគ្នាជាមួយ ។ ក្រុមអាហារស្ថាបនារាងកាយ និងក្រុមអាហារថាមពលធាតុដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺនិងការបងករោគផ្សេងៗ ។

៣. វីតាមីនមានពីរបែបគឺ វីតាមីនរលាយក្នុងទឹកនិង វីតាមីនរលាយក្នុងខ្លាញ់ ។

៤. កង្វះវីតាមីន A បណ្តាលឲ្យកើតជំងឺខ្វាក់ មាន់ ។

៥. រាគស្ពឹកបណ្តាលមកពីកង្វះវីតាមីន B ។

៦. កូឡេស្តេរ៉ុល ជាលីពីតកើតឡើងពីបន្សំរវាងស្តេរ៉ូអ៉ីត និងអាល់កុល ហើយសំយោគដោយសារពាង្គកាយ និងបានមកពីអាហារ ។

៧. ក្នុងសារពាង្គកាយមនុស្ស កូឡេស្តេរ៉ុលបានមកពីអាហារមានស៊ុត សាច់ និងផលិតផលធ្វើពីទឹកដោះគោ។

៨. ជំងឺបេះដូងបណ្តាលមកពីកូឡេស្តេរ៉ុលអាក្រក ។ ​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login