2018-10-26 13:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ជំងឹឆ្លង ? ជំងឺមិនឆ្លង ?
២. តើភ្នាក់ងារបង្កជំងឺមានអ្វីខ្លះ ? ចូរឲ្យឧទាហរណ៍បញ្ជាក់ពីជំងឺដែលបណ្តាលមកពីភ្នាក់ងារនីមួយៗ ។
៣. ពណ៌នាពីរបៀបផ្សងៗនៃការឆ្លង់ជំងឺព្រមទាំងឲ្យឧទាហរណ៍បញ្ជាក់ ។
៤. ដូចម្តេចដែលហៅថា ភាពសុំាសកម្ម ? ភាពសុំាអសកម្ម ?
៥. តើរោគអេដស៍អាចឆ្លងតាមរបៀបណាខ្លះ ?
៦. តើសកម្មភាពណាខ្លះ ដែលបណ្តាលឲ្យឆ្លងជំងឺអេដស៍ ?
៧. ចូររៀបរាប់ពីជំងឺមិនឆ្លងមួយចំនួន ។
៨. ហេតុអ្វីបានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ ?
ចម្លើយ
១. ដែលហៅថា ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ ។
ដែលហៅថា ជំងឺមិនឆ្លងជាជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ ។
២. ភ្នាក់ងារបង្កជំងឹមានៈ បាក់តេរី វីរុស ផ្សិត និងប្រូទីស ។ ឧទាហរណ៍ៈ ជំងឹដែលបណ្តាលមកពីបាក់តេរីគឺ អំបៅអំបែក ការពុលអាហារ របេង គ្រុនពោះវៀន ។
ជំងឹដែលបណ្តាលមកពីវីរុសគឺ គ្រុនផ្តាសាយ ។
ជំងឺដែលបណ្តាលមកពីប្រូទីសគឺ ជំងឺងងុយដេក ជំងឹរាក មូល ។
៣. ពណ៌នាពីរបៀបផ្សេងៗនៃការឆ្លងជំងឺ ៖
ការឆ្លងជំងឺពីមនុស្សៈ ភ្នាក់ងារបង្កជំងឺតែងតែឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ ដូចជាថើបនិងចាប់ដៃ ។ ឧទាហរណ៍ ការប៉ះផ្ទាល់វត្ថុដែលអ្នកជំងឺប្រើប្រាស់ ដូចជាសំលៀកបំពាក់ កន្សែងជូតតខ្លួន កែវទឹក .... ( ជំងឺអុតស្វាយ កញ្ជ្រឹល ) ។ ជំងឺក៏អាចឆ្លងទៅមនុស្សម្នាក់ទៀតដោយប្រយោលផផងដែរ ។ ការដកដង្ហើមអាចនាំមេរោគពីអ្នកជំងឺនៅពេលក្អក កណ្តាស ឬថើប ។ ឧទាហរណ៍ របេង ផ្តាសាយ ហើមសួត ។
ការឆ្លងតាមចំណីអាហារនិងទឹកៈ ការទទួលទានចំណីអាហារ និងផឹកទឹកមិនស្អាត ក៏បណ្តាលឲ្យមានជំងឺផងដែរ ។ ឧទាហរណ៍ អាសន្នរោគ រាគមូល ....។
ការឆ្លងតាមវត្ថុមិនស្អាតៈ យើងអាចប៉ះពាល់ផ្ទាល់និងភ្នាក់ងារជំងឺតាមរយៈការប្រើប្រាស់កូនកន្សែងដៃ ឬស្លាបព្រាដែលអ្នកជំងឺធ្លាប់ប្រើប្រាស់ ។ ឧទាហរណ៍ បាត់តេរីនៃជំងឺតេតាណូសក៏អាច ឆ្លងទៅមនុស្សម្នាក់ទៀត ប្រសិនបើគេប្រើប្រាស់វត្ថុកខ្វក់លាយឡំគ្នា ។
ការឆ្លងពីសត្វៈ ប្រសិនបើមនុស្សម្នាក់ត្រូវសត្វខាំ សត្វនោះនិងចម្លងភ្នាក់ងារបង្កជំងឺដល់មនុស្សនោះ ។ ឧទាហរណ៍ ឆ្កែខាំ ។
៤. ដែលហៅថា ភាពសុំាសកម្ម ជាភាពសុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិង អង់ទីសែនរបស់វីរុស ដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំងនិងមេរោគបង្កជំងឺ ។
ដែលហៅថា ភាពសុំាអសកម្ម ជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនិងអង់ទីសែនរបស់វិរុសដោយការចាក់ថ្នាំអង់ទីប្យូទិច ។
៥. មេរោគអេដស៍អាចឆ្លងតាមរបៀបៈ
ការចាក់ថ្នាំដោយប្រើម្ជុលរួមគ្នា
ការបញ្ចូលឈាម
ការរួមភេទ
ពីម្តា់យទៅកូននៅក្នុងផ្ទៃឬទៅទារកដោយការបំបៅ ដោះ ។
៦. សកម្មភាពដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍មានដូចជាៈ ការឳបរិត ឬចាប់ដៃអ្នកជំងឺ ឬការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមគ្នា ឬការប៉ះទង្គិចគ្នានៅពេលលែងកីឡាផ្សេងៗ ។
៧. ជំងឺមិនឆ្លងរួមមានៈ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឹមហារីក ......។
៨. បានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ ពីព្រោះវាភ្ញោចប្រព័ន្ធសុំាឲ្យសកម្មក្នុងការសម្លាប់ ឬធ្វើឲ្យមេរោគចុះខ្សោយ ។