Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកត្តាអ្វីខ្លះដែលជំរុញឱ្យមានបដិវត្តន៍ឩស្សាហកម្មនៅប្រទេសអង់គ្លេស ?

២. អនុលោមទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៨៧១ តើព្រះចៅអធិរាជមានតួនាទីអ្វីខ្លះនៅក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ?

៣. តើគណបក្សនយោបាយណាខ្លះ ដែលមានអាសនៈក្នុងសភា ?

៤. តើអធិការបតីប៊ីស្មាក់ មានគោលនយោបាយយ៉ាងណាខ្លះដើម្បីអភិវឌ្ឍន៍ចក្រភពអាឡឺម៉ង់ ?

៥. ចូរអធិប្បាយអំពីអំណាចនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៅក្នុងចក្រភពអាឡឺម៉ង់ ។

ចម្លើយ

១. កត្តាដែលជំរុញឱ្យមានបដិវត្តន៍ឩស្សាហកម្មនៅប្រទេសអង់គ្លេសគឺដោយសារ ៖

  • ប្រទេសនេះបានប្រមូលផលចំណេញយ៉ាងច្រើនលើសលប់ពីទីផ្សារអាណានិគម
  • កំណើនប្រជាជន គឺជាឃ្លាំងនៃប្រភពធនធានមនុស្សសម្រាប់ជំរុញវិស័យឩស្សាហកម្មឱ្យបានលឿន ។ វិស័យនេះបានទាក់ទាញប្រជាជនឱ្យធ្វើបំលាស់ទីពីជនបទមកកាន់ទទីក្រុងដែលជាមជ្ឈមណ្ឌលឩស្សាហកម្ម
  • នៅពេលដែលប្រជាជនកើនទីក្រុងក៏រីកធំ ដែលនាំឱ្យមានការរីកចម្រើនថែមទៀតនៅក្នុងវិស័យវប្បធម៌
  • ភាពសម្បូរដោយប្រភពថាមពលក្រោមដីគឺធ្យូងថ្ម ដែលមានច្រើនកន្លែងនៅប្រទេសអង់គ្លេស ។ ថាមពលនេះមានតម្លៃថោក ។ គេប្រើធ្យូងថ្មសម្រាប់រំលាយដែក​ និងសម្រាប់ប្រើម៉ាស៊ីនចំហាយទឹក ។ ចំណែករ៉ែដែកអង់គ្លេសក៏សម្បូរណាស់ដែរ
  • ចំពោះវិស័យកសិកម្មនៅឆ្នាំ ១៨១៥ ប្រទេសអង់គ្លេសបានតំឡើងពន្ធដារលើផលិតផលនៅក្នុងស្រុក ។ វិស័យដែលនាំមុខគេនៅក្នុងបដិវត្តន៍ឩស្សាហកម្មគឹវិស័យតម្បាញ
  • រោងឩស្សាហកម្មទាំងអស់បានធានានូវការនាំចេញទៅកាន់ទីផ្សារពិភពលោកទាំងមូល
  • ចំណែកវិស័យដែកថែបវិញ ក៏មានការរីកចម្រើនណាស់ដែរតាមរយៈបច្ចេកទេសគឺអង់គ្លេសបានផលិតដែកថែបនាំមុខគេ ។

២. អនុលោមទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៨៧១ ព្រះចៅអធិរាជមានតួនាទីជាប្រមុខនៃរដ្ឋាភិបាលដែលកាន់អំណាចនីតិប្រតិបត្តិ និងជាអ្នកតែងតាំងអធិកាបតីឱ្យទទួលខុសត្រូវខាងនយោបាយរដ្ឋ ។

៣. គណបក្សនយោបាយដែលមានអាសនៈក្នុងសភាពមាន ៖

  • គណបក្សអភិរក្សនិយម ៖ មានទិសដៅនយោបាយបំរើផលប្រយោជន៍ពួកវណ្ណៈអភិចននិងវណ្ណៈគហបតី ។
  • បក្សជាតិសេរីនិយម ៖ ចូលរួមដោយពួកមូលធនឩស្សាហកម្ម ។
  • គណបក្សកណ្តាល ៖ មានទិសដៅនយោបាយថែរក្សាសិទ្ធិរបបរាជានិយម ការពារសិទ្ធិសេរីភាពចលនាវិហារកាតូលិកដែលកំពុងតែមានចលនាប្រឆាំងនឹងរដ្ឋាភិបាល ។
  • គណបក្សសង្គមប្រជាធិបតេយ្យ ៖ មានទិសដៅប្រឆាំងនឹងរដ្ឋាភិបាល ហើយមានអាសនៈច្រើនក្នុងសភា ។

៤. ដើម្បីអភិវឌ្ឍន៌ចក្រភពអាឡឺម៉ង់ អធិការបតីប៊ីស្មាក់មានគោលនយោបាយ ដូចខាងក្រោម ៖

  • នៅឆ្នាំ ១៩៧១ សភារ៉ៃស្តាកបានអនុម័តច្បាប់ជាវិធានការប្រឆាំងនឹងគណៈសង្ឃកាតូលិច​
  • អធិបតេយ្យនៃរដ្ឋត្រូវប្រកាសឡើង អាពាហ៍ពិពាហ៍ស៊ីវិលក៏ត្រូវដាក់ឱ្យអនុវត្តជាទូទៅ (កាលពីមុន គេរៀបអាពាហ៍ពិពាហ៍តែតាមផ្លូវសាសនា)
  • ប៊ីស្មាក់ប្រកាន់យកនយោបាយពាណិជ្ជកម្មឩបត្ថម្ភនិយមដើម្បីទ្រទ្រង់កសិកម្ម និងឩស្សាហកម្ម
  • រាជរដ្ឋាភិបាលប៊ីស្មាក់ បានធ្វើការកែប្រែទ្រង់ទ្រាយសង្គមជាជឿន ។ នៅឆ្នាំ ១៨៨១ ប៊ីស្មាក់ បានប្រកាសការចែងច្បាប់សិទ្ធិកម្មករ ដែលរងគ្រោះដោយចៃដន្យនៅក្នុងពេលផលិតកម្ម ឬដោយសារតែមានជំងឺព្យាធិ ។ នៅឆ្នាំ ១៨៨៩ គេបានអនុម័តច្បាប់ស្តីពីម៉ោងពលកម្ម ១១ ម៉ោងក្នុងមួយថ្ងៃ និងបម្រាមមិនឱ្យកុមារអាយុតិចជាង ១៣ ឆ្នាំ ធ្វើការងារពលកម្ម
  • ចាប់ពីដើមទសវត្សទី ៨ នៃសតវត្សទី ១៩ នយោបាយក្រៅប្រទេសរបស់ប៊ីស្មាក់មានទិសដៅផ្តោតលើបញ្ហាអាណានិគមនិយម ។

៥. អំណាចនីតិប្រតិបត្តិ ៖ កាន់កាប់ដោយរដ្ឋាភិបាល ។

អំណាចនីតិប្បញ្ញត្តិ ៖ ត្រូវកាន់កាប់ដោយសភាពីរគឺ

  • សភាប៊ុនដេស្រាត ៖ ជាសភាជាន់ខ្ពស់ ជាតំណាងរដ្ឋអាឡឺម៉ង់ហើយដែលមានសមាជិកជាប្រតិភូនៃប្រមុខរដ្ឋនីមួយៗ ។
  • សភារ៉ៃស្តាក ៖ ជាសភាជាន់ទាបមានសមាជិកតំណាងរាស្រ្តជ្រើសតាំងដោយការបោះឆ្នោតជាសកល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login