Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើច្បាប់ចាក់បង្គរនិយាយដូចម្តេចខ្លះ ?

២. ពេលសត្វនិងរុក្ខជាតិបាត់បង់ជីវីត តើវាបង្កើតបានជាអ្វី ?

៣. ដូចម្តេចដែលហៅថា ផូស៊ីលគំរូ ?

៤. ដើម្បីដឹងពីប្រវត្តិភពផែនដី តើអ្នកវិទ្យាសាស្រ្តយកអ្វីអំណះអំណាង ?

៥. តើភ្នំហិមាល័យកើតឡើងកាលពីប៉ុន្មានលានឆ្នាំមុន ?

៦. តើអ្នកវិទ្យាសាស្រ្តលើកយកផូស៊ីលគំរូអ្វីមកបញ្ជាក់ពីប្រវត្តិភពផែនដី ?

ចម្លើយ

១. ច្បាប់ចាក់បង្គរនិយាយថា ដើម្បីឲ្យដឹងពីអាយុរបស់សិលា ​គឺត្រូវសិក្សាពីលំដាប់លំដោយនៃស្រទាប់សិលា ។ ជាធម្មតា កំទេចកំណថ្មីដុះលើកំទេចកំណចាស់ ហើយវាបង្កើតបានជាស្រទាប់ ។

២. ពេលសត្វនិងរុក្ខជាតិបាត់បង់ជិវីត វាបង្កើតបានជាផូស៊ីល ។

៣. ផូស៊ីលគំរូ គឹជាផូស៊ីលដែលគេប្រើដើម្បីកំណត់អត្តសញ្ញាណ និងអាយុកាលរបស់ស្រទាប់ថ្ម ។

៤. ដើម្បីដឹងពីប្រវត្តិភពផែនដី អ្នកវិទ្យាសាស្រ្តបានយក សិលា ស្រទាប់សិលា និងផូស៊ីលធ្វើជាអំណះអំណាង ។

៥. ភ្នំហិមាល័យកើតឡើងកាលពី ៦៥លានឆ្នាំកន្លងទៅ ។

៦. ដើម្បីបញ្ជាក់ពីប្រវត្តិភពផែនដីអ្នកវិទ្យាសាស្រ្តបានលើកយក ផូស៊ីល អាមូនីត ជាផូស៊ីលគំរូ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login