ពុទ្ធសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌា ៥៤៣ឆ្នាំ មុនគ.ស ។ រហូតមកដល់សតវត្សទី១ នៃគ.ស ពុទ្ធសាសនាត្រូវបែងចែកជាពីរនិកាយ គឺនិកាយហិនយាន និងនិកាយមហាយាន ។
- និកាយហីនយាន ៖ និកាយនេះមានវិន័យតឹងតែងម៉ឺងម៉ាត់ ។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ហើយបានបរិនិញ្វន ។
- ប្រទេសដែលគោរពសាសនាហីនយាន មាន ៖ កម្ពុជា ថៃ ឡាវ ភូមា នេប៉ាល់ សិរីលង្ហា ។ល។
- និកាយមហាយាន ៖ និកាយនេះគោរពធម៌ថ្មី ជាធម៌មានវិន័យធូរស្រាល រឺគោរពលទ្ធិអាចរិយវាទ (តាមពាក្យអាចារ្យតៗគ្នា) គឺមិនគោរពពុទ្ធោវាទដូចហីនយានឡើយប្រទេសកម្ពុជាសម័យអង្គរកាន់ព្រះពុទ្ធសាសនា មហាយានហើយគោរពលោកេស្វរៈ (ពោធិសត្វ) ។
- ប្រទេសដែលោគោរពសាសនាមហាយាន មាន ៖ ចិន ជប៉ុន វៀតណាម ទីបេត៍ ឥណ្ឌូនេស៊ី ។ល។