មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ៖
- នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារ
- ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់ប្រទេសនីមួយៗ
- តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់មានចែងនៅក្នុងអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស
- ផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍មនុស្សធំ
- កុមារងាយរងគ្រោះជាងមនុស្សធំ ហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសការកេងប្រវ័ញ្ចពលកម្ម និងការរំលោភបំពានផ្សេងៗ
- កុមារពុំមានសមត្ថភាពគ្រប់គ្រងក្នុងកិច្ចការពារខ្លួននៅចំពោះមុខច្បាប់
- កុមារមិនទាន់មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ
- នៅក្នុងសង្គមជាច្រើនគេតែងតែគិតថាកុមារជាកម្មសិទ្ធិរបស់មាតាបិតា សង្គមខ្លះទៀតគេយល់ថាកុមារជាមនុស្សអាចធ្វើការងារបាន ហើយសង្គមខ្លះទៀតគេគិតថាកុមារមិនទាន់អាចចូលរួមជួយសង្គមបានឡើយ ។