Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. តើការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្តេច ?

២. តើការរើសអើងជាអ្វី ? តើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ការរើសអើងប្រឆាំងនឹងនារីភេទ ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា ?

៣. តើអ្វីទៅហៅថា ច្បាប់ឯកពន្ធភាព ? មានប្រយោជន៍អ្វីខ្លះ ?

៤. តើច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍អ្វីខ្លះដល់សង្គម ?

៥. ចូរនិយាយពីច្បាប់ឯកពន្ធភាពមាត្រា ៤ ។

ចម្លើយ

១. ការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងដោយមានសាលក្រមបញ្ជាក់ពីតុលាការ ។ មានតែតុលាការទេ ទើបអាចមានសិទ្ធិឱ្យកូនទៅនរណាម្នាក់ចិញ្ចឹម បើពុំនោះទេការសុំកូនចិញ្ចឹមនឹងប្រឈមមុនច្បាប់នៃការជួញដូរមនុស្ស ។​

២. ការរើសអើង ជាអំពើដែលបង្ហាញអំពីការប្រកាន់ ការបែងចែក ការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់គេ និងជាអំពើខាងទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាពខាងផ្លូវកាយ ភេទពូជសាសន៍និងសាសនា ។ អនុសញ្ញាស្តីពីការលុបបំបាតរាល់ការរើសអើងប្រឆាំងនឹងនារីភេទ ជាញឹកញាប់ត្រូវបានគេពណ៍នាថា ជាកម្រងសិទ្ធិស្រ្តីអន្តរជាតិហើយបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ១៩៧៩ ។

៣. តាមមាត្រា ៣ ឯកពន្ធភាព ជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្រ្តីមានប្តីតែមួយ ។ មានប្រយោជន៍ ៖

  • ធ្វើឱ្យប្តីប្រពន្ធមានភាពកក់ក្តៅ មានជំនឿចិត្តលើគ្នាទៅវិញទៅមក
  • ធ្វើឱ្យប្តីប្រពន្ធមានភាពលក្ខណៈពេញលេញក្នុងផ្លូវច្បាប់
  • រក្សាបាននូវវប្បធម៌ប្តីមួយ ដែលជាវប្បធម៌ខ្មែរ
  • រក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាពសង្គម
  • កាត់បន្ថយភាពក្រីក្រ ភាពមិនចុះសម្រុងគ្នារវាងប្តី​ប្រពន្ធ
  • ធ្វើឱ្យប្តីប្រពន្ធមានតម្លៃ និងសមធម៌
  • ការពារបាននូវសេចក្តីថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុភមង្គលក្នុងគ្រួសារ ។

៤. ច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍ដូចជា ការពារសេចក្តីថថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុមង្គលក្នុងគ្រួសារ ។

៥. ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍​ដែលបុរសមានប្រពន្ធពីរឯស្ត្រីមានប្តីពីរ ។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព បុរសឬស្រ្តីណាដែលមានចំណងអាពាហ៍ពិពាហ៍មុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ។ អ្នកសមគំនិតត្រូវមានទោសដូចគ្នា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login