Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. តើវិធីពន្យាកំណើតដោយរំលូតកូនចោលមានទោសដែរឬទេ ?

២. តើសង្គមខ្មែរយើងយល់យ៉ាងណាចំពោះអំពើ ប្តីក្បត់ប្រពន្ធទៅមានស្រីនៅក្រៅផ្ទះ  និង ប្រពន្ធក្បត់ប្តីទៅមានសាហាយនៅក្រៅផ្ទះ ។

៣. តើឪពុកម្តាយមានកាតព្វកិច្ចអ្វីខ្លះក្នុងការចិញ្ចឹមកូន ? ចូរលើកឧទាហរណ៍បញ្ជាក់ ។

៤. តើកូនត្រូវមានភារកិច្ចអ្វីខ្លះក្នុងការបម្រើ និងថែរក្សាឪពុកម្តាយ ? ចូរលើកឩទាហរណ៍បញ្ជាក់ ។

៥. តើឥទ្ធិពលនៃគ្រួសារមាននៅលើការសម្រេចចិត្តរបស់កូនលើចំណែកណាខ្លះ ?

៦. ក្នុងនាមអ្នកជាកូន តើអ្នកត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចម្តេចខ្លះ ?

៧. ក្នុងនាមអ្នកជាម្តាយឪពុក តើអ្នកត្រូវមានសីលធម៌ចំពោះកូនដូចម្តេចខ្លះ ?

ចម្លើយ

១. ដោយសារតែជីវភាពរបស់ប្រជាជនមានការលំបាកមានមនុស្សមួយចំនួនបានប្រើពន្យាកំណើតដោយរំលូតកូនចោល ។ ការរំលូតកូន (ឬពន្លូតកូន) គឺជាការបំផ្លាញដោយចេតនានូវជីវិតកូនក្នុងផ្ទៃពោះស្រ្តីឬការធ្វើឱ្យគភ៌របូតចេញពីផ្ទៃពោះមុនពេលវេលាប្រសូតដោយចេតនា ។ អ្នកប្រព្រឹត្តត្រូវមានទោសព្រហ្មទណ្ឌ ។ ប្រសិនបើការរំលូតកូនធ្វើឡើងដើម្បីសង្រ្គោះជីវិតម្តាយដោយគ្រូពេទ្យនោះពុំមានទោសជាអជ្ញាទេ ។

២. ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់ជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុលធ្ងន់ធ្ងរទេ គឺដូចជាគ្មានកំហុសថែមទៀត ។ ចំពោះច្បាប់វិញអំពើផិតក្បត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម ។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះគឺគ្មានទោសប៉ុន្តែបើបុរសនោះនាំស្រីសាហាយមកប្រព្រឹត្តអំពើផិតក្បត់នៅលើផ្ទះជាលំនៅស្វាមីភរិយានោះទើបទទួលទោសមជ្ឈិម ។

៣. មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖

  • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា
  • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា
  • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន
  • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង
  • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម
  • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀន​និងកិច្ចការសង្គម
  • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ
  • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព
  • ធ្វើជាគំរូល្អដល់ពួកគេ
  • ទុកដាក់ពួកគេឱ្យមានគូស្រករតាមប្រពៃណី និងចែកទ្រព្យសសម្បត្តិប្រសិនបើម្តាយឪពុកមានលទ្ធភាព ។

៤. កូនមានភារកិច្ចក្នុងការបម្រើនិងថែទាំឪពុកម្តាយ ដូចជាស្រលាញ់ និងគោលលោកទាំងពីរជាពិសេសការផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់លោកទាំងពីរ ។ ឩទាហរណ៍ នៅពេលមានការងារធ្វើកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ ។

៥. ក្នុងសង្គមខ្មែរសម័យដើម ម្តាយឪពុកមានសិទ្ធិចាត់ចែងនិងសម្រេចចិត្តគ្រប់បែបយ៉ាងលើជោគវាសនាកូនចៅរបស់ខ្លួន ។ ជាទូទៅឪពុកម្តាយមានសិទ្ធិចាត់ចែងរឿងជំនួសកូនដោយពុំបានសូរយោបល់កូនឡើយ ។ ឪពុកម្តាយមាននាទីអប់រំកូនចៅប្រុសស្រីឱ្យចេះដឹងគុណអ្នកដែលធ្វើអំពើល្អមកលើខ្លួនដូចជា ជីដូនជីតា អាណាព្យាបាល បងប្អូនប្រុសស្រី គ្រូបាអាចារ្យ មិត្តភក្តិ សាច់ញាតិជិតឆ្ងាយ និងព្រះមហាក្សត្រ ។ ម្តាយឪពុកជាអ្នកណែនាំប្រតិបត្តិអំពើល្អ ស្មោះត្រង់យុត្តិធម៌ ស្រលាញ់ការងារ និងវៀរចាកនូវអំពើបាយមុខ ស្រា ស្រីល្បែងស៊ីសង និងអំពើខុសច្បាប់ផ្សេងៗទៀត ។

៦. ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ

  • ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ
  • ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌
  • ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ
  • ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល
  • ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ
  • ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ
  • ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។

៧. ក្នុងនាមជាឪពុកម្តាយ ត្រូវមានសីលធម៌ចំពោះកូនដូចតទៅ ៖

  • ត្រូវចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនៗឱ្យមានភាពកក់ក្តៅ
  • ផ្គត់ផ្គង់ជាថវិកា សម្ភារៈផ្សេងៗសម្រាប់កូនសិក្សា ឬប្រកបការងារអ្វីមួយ
  • ត្រូវចេះអប់រំកូនៗឱ្យដើរផ្លូវល្អ សុចរិត ទៀងត្រង់
  • ត្រូវចេះស្រលាញ់កូនៗឱ្យស្មើៗគ្នា មានព្រហ្មវិហារធម៌ចំពោះកូន
  • ត្រូវចេះធ្វើគំរូល្អដល់កូនៗ ព្រមទាំងផ្តល់នូវក្តីសង្ឃឹមដល់ពួកគេ
  • ត្រូវរៀបចំគូស្រករដល់កូន ដើម្បីបន្តពូជពង្សទៅជំនាន់ក្រោយ
  • មិនត្រូវច្រណែននឹងកូន ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login