Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. ដូចម្តេចដែលហៅថា កុមារ ?

២. តើសិទ្ធិកុមារជារួមមានប៉ុន្មានមាត្រា ? តើសិទ្ធិធំៗរបស់កុមារមានអ្វីខ្លះ ? ចូររៀបរាប់និងពន្យល់ ។

៣. តើអនុសញ្ញាស្តីពីសិទ្ធិកុមារជាអ្វី ? ចូរនិយាយពីប្រវត្តិនៃការកំណត់អនុញ្ញាស្តីពីសិទ្ធិកុមារ ?

៤. ចូរបង្ហាញពីខ្លឹមសារនិងអត្ថន័យគោលការណ៍នានាស្តីពីសិទ្ធិកុមារ​ ។ តើកុមារគួរតែទទួលបាននូវសិទ្ធិបែបណាខ្លះ ?

៥. ដើម្បីសម្រេចបានសិទ្ធិទទួលការអប់រំរបស់កុមារ តើសាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចដូចម្តេចខ្លះ ?

៦. តើអ្វីខ្លះដែលជាប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្ន ?

ចម្លើយ

១. កុមារ គឺជាជនដែលមានអាយុតិចជាង ១៨ឆ្នាំ លើកលែងតែច្បាប់នៃប្រទេសខ្លះបានកំណត់អាយុតិចជាងនេះ ។

២. សិទ្ធិកុមារជារួមមាន ៥៤មាត្រា ។ សិទ្ធិធំៗរបស់កុមារ ៤ ដូចជា ៖

  • សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ) ។
  • សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍ ) ។
  • សិទ្ធិទទួលការការពារ (សិទ្ធិទទួលបានការពារពីការធ្វើអាជីវកម្មផ្លូវភេទឬការរំលោភបំពានរាងកាយ និងសា្មរតីការកេងប្រវ័ញ្ចពលកម្ម ការជួញដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកនៃសង្គ្រាម) ។
  • សិទ្ធិក្នុងការចូលរួម (សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្របនិងសិទ្ធិចូលរួមសកម្មភាពសង្គមផ្សេងៗ) ។

៣. អនុសញ្ញាស្តីពីសិទ្ធិកុមារជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឳកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា ។ ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់ និងចងចាំជានិច្ច ហើយត្រូវបានសាធារណៈមតិទូទាំងសកលលោកថ្កោលទោស និងមូលមិតគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។

៤. កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធកុមារ ដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា នយោបាយ សញ្ជាតិ ឬប្រភពសង្គម ទ្រព្យសម្បត្តិស្ថានភាព កំណើតនិងមតិយោបល់ផ្សេងៗទៀត ទោះជាកើតនៅឯណា ឬកើតមកពីណាក៏ដោយ ។ កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិ ដូចជា ៖

  • កុមារត្រូវទទួលបាននូវការគាំពារពិសេស
  • ទទួលបានឱកាសលក្ខណៈងាយស្រួលទាំងក្នុងផ្លូវច្បាប់លើផ្នែករាងកាយផ្សេងៗទៀត ដើម្បីឱ្យកុមារមានការលូតលាស់លើផ្នែករាងកាយសតិបញ្ញា សីលធម៌ ស្មារតី និងសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាពនិងសេចក្តីថ្លៃថ្នូរ
  • កុមារត្រូវតែមានសិទ្ធទទួលបានឈ្មោះមួយ​និងសញ្ជាតិមួយ
  • កុមារត្រូវទទួលបានគុណប្រយោជន៍ពីសន្តិសុខសង្គម និងសិទ្ធិក្នុងការរីកចម្រើនធំធាត់ និងមានសុខភាពល្អ
  • កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និងសតិបញ្ញា ឬផ្នែកសង្គម ត្រូវតែទទួលបានកិច្ចព្យាបាលការគាំពារអប់រំនិងទទួលបានការថែទាំជាពិសេស
  • កុមារត្រូវទទួលបាននូវការស្រឡាញ់ ថ្នាក់ថ្នម ការយល់ចិត្តថ្លើម សន្តិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ និងផ្នែកសីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី
  • កុមារដែលងាយរងគ្រោះគួរតែទទួលបាននូវការថែទាំជាពិសេសនិងការឩបត្ថម្ភផ្សេងៗ
  • កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃយ៉ាងហោចរៀនឱ្យបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ
  • កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាកកំសាន្តដែលមានគោលដៅអប់រំ
  • កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើសិក្សា ការជិះជាន់កេងប្រវ័ញ្ចការអនុគ្រោះមិត្តភាពសន្តិភាពរវាងគ្នានឹងគ្នានិភាតរភាពជាសកល
  • ទទួលបាននូវឱកាសនៃការចូលរួមក្នុងសកម្មភាពក្នុងសង្គម និងទទួលបានការលើកទឹកចិត្តក្នុងការបង្កើតស្នាដៃ ។

៥. ដើម្បីសម្រេចបានសិទ្ធិទទួលការអប់រំរបស់កុមារ សាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចដូចជា ៖  

សាមីខ្លួនកុមារ

  • ត្រូវខិតខំរៀនសូត្រ
  • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
  • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
  • ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
  • ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
  • ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន
  • ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ
  • ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឱ្យបានត្រឹមត្រូវ
  • សេពគប់មិត្តភក្រ្តល្អៗ
  • មិនត្រូវប្រើប្រាស់គ្រឿងញៀន ។

គ្រួសារ

  • ចិញ្ចឹមបីបាច់ថែរក្សាឱ្យរស់រានមានជីវិត
  • អប់រំកុមារឱ្យមានចំណេះដឹង ចំនេះធ្វើ
  • ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារវ័យគ្រប់អាចចូលរៀនបាន
  • បញ្ជូនកូនឱ្យចូលរៀន នៅវ័យកុមារគ្រប់អាយុចូលរៀន
  • ផ្តល់ការលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន អប់រំសីលធម៌ដល់កុមារ
  • ផ្គត់ផ្គង់សម្ភារៈសិក្សា ថវិកាឱ្យកុមារមានលទ្ធភាពក្នុងការសិក្សា ។

សហគមន៍

  • ជួយកសាងសាលារៀន ពង្រីកឱ្យដល់មូលដ្ឋាន និងមានគ្រប់កម្រិតថ្នាក់
  • ជួយផ្គត់ផ្គង់សម្ភារការសិក្សាអប់រំ
  • ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
  • ជួយជំរុញមាតាបិតាកុមារឱ្យបញ្ជូនកូនទៅរៀន ។

សាលារៀន

  • អប់រំកុមារដោយមិនមានការរើសអើង
  • ជំរុញកុមារឱ្យបានរៀនចប់ថ្នាក់មូលដ្ឋាន ៩ឆ្នាំ
  • មិនត្រូវធ្វើទារុណកម្ម ឬដាក់ទណ្ឌកម្មឬប្រើអំពើហិង្សាផ្សេងៗដល់កុមារ
  • ត្រូវធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រី
  • នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីការអប់រំកុមារ ។

វត្តអារាម

វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។ ម៉្យាងទៀត ទីវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យរបស់សិស្ស​ និស្សិតក្រីក្រឬមកពីបណ្តាខេត្តឆ្ងាយៗនានា ។

សមាគមមាតាបិតាសិស្ស

 សមាគមមាតាបិតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនអ្នកក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនោះផង ។

អង្គការ (ក្នុងឬក្រៅរដ្ឋាភិបាល)

  • ជំរុញឱ្យមានអនុសញ្ញាអន្តរជាតិស្តីពីការ ការពារសិទ្ធិកុមារ
  • ផ្តល់កម្មវិធីសិក្សាល្អៗ ពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារទាំងកម្មវិធីអប់រំកាយជាដើម
  • ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ ។

រដ្ឋាភិបាល រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិមានកាតព្វកិច្ច

  • កសាងសាលារៀនពង្រីកឱ្យដល់មូលដ្ឋាន មានគ្រប់កម្រិតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ និងពង្រាយគ្រូឱ្យមានគ្រប់តាមសាលា
  • ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធានការជួយដល់កុមារក្នុងការអប់រំ
  • បង្កើតមជ្ឈមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង
  • ត្រូវថែរក្សា ការពារនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបានល្អ ។

៦. ប្រភពនៃការគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្នមានឬសកម្មភាពដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារមាន ៖

ឧស្សាហនីយកម្ម

  • ការរីកចម្រើនខាងផ្នែកសេវាកម្ម សណ្ឋាគារ ក្លឹបកំសាន្ត និងការផ្សាយពាណិជ្ជកម្ម រូបភាពអាសអាភាស
  • កុមារបម្រើផ្លូវភេទ ។

សន្តិសុខ

  • ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
  • ប្រើកុមារជាកងឈ្លប ជាអ្នកស៊ើបការ ឬនាំសារជាដើម
  • យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ
  • បញ្ហាមីន កុមារជនបទស្លាប់ដោយសារមីនជាញឹកញាប់ និងកុមារខ្លះត្រូវបានគេឱ្យដើរជួរមុខដើម្បីបន្ទុះគ្រាប់មីន
  • ប្រើកុមារឱ្យធ្វើជាចំណាប់ខ្មាំង ។

ឧក្រិដ្ឋកម្ម

  • ពួកឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
  • ប្រើកុមារជាឩបករណ៍សម្រាប់ប្រព្រឹត្តអំពើឩក្រិដ្ឋ សម្លាប់មនុស្សឬបង្កៃគ្រាប់...។

ការរើសអើង  មនុស្សចាស់ច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជា ៖

  • មិនឱ្យកុមារទទួលបាននូវការអប់រំ រៀនសូត្រ
  • កុមារមិនត្រូវបានគេទទួលឱ្យធ្វើការងារ (ការងារស្រាល) ឬកេងប្រវ័ញ្ចលើកម្លាំងកុមារ (ឱ្យធ្វើដូចមនុស្សធំ តែឱ្យប្រាក់តិច ឬមិនឱ្យ)
  • កុមារត្រូវបានគេបង្ខំ ឬគម្រាមឱ្យបម្រើការងារតាមផ្ទះ ឬបនពេស្យាចារ ។

គ្រឿងញៀន

  • ក្រោមឥទ្ធិពលគ្រឿងញៀនកុមារបានសេពគ្រឿងញៀន មានបារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ
  • គេប្រើកុមារឱ្យជួញដូរគ្រឿងញៀន ។

អំពើហិង្សា ការរំលោភលើសិទ្ធិសេរីភាពកុមារ ដូចជា ៖

  • កុមារត្រូវបានគេវាយ ដំ(ជម្លោះប្តីប្រពន្ធវាយកូន គ្រូវាយសិស្ស...) ។

កសិកម្ម កសិដ្ឋាន សិប្បកម្ម សេវាទេសចរណ៍ កុមារត្រូវបានគេប្រើឱ្យធ្វើការលើការងារខាងលើដើម្បីរកប្រាក់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login