ក. ការបោះឆ្នោត គឺជា
- ឳកាសមួយ ដែលពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិនយោបាយដ៏សំខាន់របស់ខ្លួន ។
- ជាឳកាស ដែលពលរដ្ឋម្នាក់ៗបានសម្តែងនូវសុឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបសស់ខ្លួន ឱ្យបម្រើការក្នុងអង្គការនីតិប្បញ្ញត្តិនិងអង្គការនីតិប្រតិបត្តិ ។
- ជាការវាយតម្លៃនូវលទ្ធផលការងារ នៃដំណឹងនាំរបស់រដ្ឋាភិបាលនៅអាណត្តិមុន ។ តាមរយៈការបោះឆ្នោតប្រជារាស្រ្តអាចផ្តល់នូវទំនុកចិត្ត ឬដកសេចក្តីទុកចិត្តពីមន្ត្រី ឬគណបក្សណាដែលបម្រើប្រជារាស្រ្តបនាល្អ ឬមិនបានល្អ ។
ខ. ក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជារាស្រ្ត គឺជាម្ចាស់ទឹកដី ម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ ។ ប្រជារាស្រ្ត ជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស ។ ប៉ុន្តែប្រជារាស្រ្តទាំងអស់មិនអាចទៅចាត់ចែងកិច្ចការរដ្ឋដោយផ្ទាល់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើជាតំណាងឱ្យខ្លួនហៅថា តំណាងរាស្រ្តដើម្បីទៅចាត់ចែងកិច្ចការរដ្ឋជំនួស ។ ការជ្រើសរើសនេះត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ដែលមានលក្ខណៈដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ។
- ជាការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតៗ
- ជាសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ
- ដើម្បីបណ្តុះពូជលទ្ធិប្រជាធិបតេយ្យ
- មានរបបពហុបក្ស នាំទៅដល់ការអភិវឌ្ឍន៍
- ការបោះឆ្នោតបានល្អសេរី យុត្តិធម៌ នាំឱ្យមានការទទួលស្គាល់ពីសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ
- ការបោះឆ្នោតជួយអោយមានបម្លាប់ប្តូរអ្នកដឹកនាំដោយសន្តិវិធីតាមផ្លូវច្បាប់ គឺបញ្ចៀសការដណ្តឹម ឬការប្រជែងអំណាចគ្នាដោយអាវុធ ឬហិង្សា ឬតាមរយៈបក្សពួកនិយម
- ឱ្យមានស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ។