Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ       

១. តើប្រព្រឹត្តកម្មណាខ្លះ ដែលពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី ? ចូររៀបរាប់ ។

២. តើនីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មាន ? អ្វីខ្លះ ?

៣. តើបណ្តឹងរដ្ឋប្បវេណី​ ​និងបណ្តឹងព្រហ្មទណ្ឌខុសគ្នាដូចម្តេចខ្លះ ?

៤. ចូរបង្ហាញភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ។

៥. ដូចម្តេចដែលហៅថា ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ?

ចម្លើយ

១. ប្រព្រឹត្តកម្ម ដែលពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីមាន៖

  • ការធ្វើឱ្យខូចទ្រព្យ សម្ភារៈអ្នកដទៃ
  • អ្នកនៅក្រោមបន្ទុកអាណាព្យាបាលបានធ្វើឱ្យខូចទ្រព្យគេ អ្នកជាអាណាព្យាបាលត្រូវចេញសងការខូចខាត ឬជួសជុលជំនួសកូន
  • ការជេរប្រមាថអ្នកដទៃ ឬធ្វើឱ្យខូចកិត្តិយសអ្នកដទៃ គឺត្រូវសងជំងឺចិត្តគេ
  • សត្វយើងខាំគេ គឺយើងជាម្ចាស់ឆ្កែត្រូវព្យាបាលនិងសងជំងឺចិត្តគេ
  • អ្នកបម្រើធ្វើឱ្យខួច ឬបាត់បង់ទ្រព្យម្ចាស់ផ្ទះ អ្នកបម្រើនោះត្រូវសង
  • ការខ្ចីប្រាក់ ឬសម្ភារៈប្រើប្រាស់គេ គឺត្រូវសងគេវិញ
  • ដើមឈើផ្ទះយើងរលំលើគេ យើងជាម្ចាស់ផ្ទះត្រូវចេញសងការខូចខាតដល់គេ
  • ការបង្កការគ្រោះថា្នក់ចរាចរណ៍ ភាគីបង្កត្រូវសងការខូចខាតដល់ជនរងគ្រោះ ។

២. នីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីមាន ៣ ដំណាក់កាល ៖

  • ដំណាក់កាល ផ្សះផ្សា
  • ដំណាក់កាល ជំនុំជំរះ
  • ដំណាក់កាល ស៊ើបសួរ ។

៣. បណ្តឹងរដ្ឋប្បវេណី​ ​និងបណ្តឹងព្រហ្មទណ្ឌខុសគ្នាគឺ ៖

ក. បណ្តឹងរដ្ឋប្បវេណី ទាក់ទងននឹងសិទ្ធិឯកជន ឬបណ្តឹងដែលទាមទារឱ្យជនប្រព្រឹត្តបទល្មើស ជួសជុលសងការខូចខាតព្យាបាលរូបកាយ និងសងជំងឺចិត្ត ។

ខ. បណ្តឹងព្រហ្មទណ្ឌ​  ទាក់ទងនឹងបទល្មើសដែលបង្កគ្រោះថ្នាក់ដល់មនុស្ស សង្គម និងមានការដាក់ទណ្ឌកម្ម ឬផ្តន្ទាទោសចំពោះជនប្រព្រឹត្ត  ។

៤. ភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ៖

ក. បណ្តឹងអាជ្ញា ជាបណ្តឹងស្របច្បាប់មួយដែលរដ្ឋទទួលបន្ទុកធ្វើបណ្តឹងដោយអយ្យការជាតំណាងដើម្បីធ្វើការរចោទប្រកាន់ទៅលើបុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងរឿងព្រហ្មទណ្ឌ ។ បណ្តឹងអាជ្ញាមានគោលបំណង ពិនិត្យអត្ថិរភាពនៃបទល្មើស បង្ហាញឱ្យយើងពីពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជនល្មើសនោះតាមច្បាប់កំណត់ ។

ខ.បណ្តឹងរដ្ឋវេណី ជាបណ្តឹងដែលទាក់ទងនឹងសិទ្ធិឯកជន ឬជាបណ្តឹងដែលទាមទារឱ្យជនប្រព្រឹត្តបទល្មើសជួសជុលសងការខូចខាតផ្នែកសម្ភារៈការព្យាបាលរូបរាងកាយ និងការសងជំងឺចិត្តទៅតាមភាពជាក់ស្តែងនៃការរងគ្រោះសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់បង់ ។

៥. ក្រមព្រហ្មទណ្ឌ ឬច្បាប់ព្រហ្មទណ្ឌ គឺជាបទបញ្ញត្តិសម្រាប់កំណត់អំពើទាំងឡាយណាដែលជាបទល្មើសដោយរូមទាំងធាតុផ្សំនៃបទល្មើសដែលបង្កគ្រោះថ្នាក់ដល់មនុស្ស សង្គម និងការដាក់ទណ្ឌកម្ម ឬផ្តន្ទាទោសចំពោះជនប្រព្រឹត្តបទល្មើស និងបណ្តាករណីដែលត្រូវអនុវត្តទៅលើជនដែលត្រូវទទួលទោស ។ ក្រមនីតិវិធីព្រហ្មទណ្ឌ គឺជាការកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្តិដោយម៉ត់ចត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login