Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ       

១. តើនរណាខ្លះមានសិទ្ធិប្តឹងឧទ្ធរណ៍ក្នុងរឿងក្តីរដ្ឋប្បវេណី ?

២. ចូរពន្យល់ពីសិទ្ធិរបស់សាលាឧទ្ធរណ៍ ចំពោះការធ្វើបណ្តឹងឧទ្ធរណ៍ ។

៣.​ ដូចម្តេចដែលហៅថា បណ្តឹងសាទុក្ខ ? ហេតុអ្វីបានជាមានភាគីបណ្តឹង ប្តឹងសាទុក្ខ ?

៤. តើបណ្តឹងសាទុក្ខ និងបណ្តឹងជំទាស់ខុសគ្នាដូចម្តេចខ្លះ ?

៥. តើហេតុអ្វីបានជាមានភាគីបណ្តឹងប្តឹងឧទ្ធរណ៍ ? ហើយគេត្រូវធ្វើបណ្តឹងឧទ្ធរណ៍ដូចម្តេច ?

ចម្លើយ

១. សិទ្ធិប្តឹងឧទ្ធរណ៍ក្នុងរឿងក្តីរដ្ឋប្បវេណីមានដូចជា ៖

  • ទាយាទ (ករណីដើមបណ្តឹង ឬចុងចម្លើយស្លាប់ និងតុលាការបានទទួលស្គាល់ថា តីតជនរួចហើយ)
  • អ្នកទទួលខុសត្រូខាងរដ្ឋប្បវេណី ដើមបណ្តឹងរដ្ឋប្បវេណី
  • ចុងចម្លើយ
  • ឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជន ឬអសមត្ថជន (មាត្រា​១៦២ នីតិវិធី ១៩៩៣) ។

២. សិទ្ធិរបស់សាលាឧទ្ធរណ៍ចំពោះការធ្វើបណ្តឹងឧទ្ធរណ៍ក្នុងករណីដែលពាក្យបណ្តឹងឧទ្ធរណ៍ មិនបានត្រឹមត្រូវតាមរបៀបណ្តឹងឧទ្ធរណ៍ ដូចជាពុំបានកែតម្រូវចំណុចដែលខ្វះខាត ឬមិនបានបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជាដើម តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិលុបចោលបណ្តឹងឧទ្ធរណ៍នោះដោយដីកាសម្រេច ។ តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិច្រានចោលបណ្តឹងឧទ្ធរណ៍ក្នុងករណីដែលយល់ឃើញថាសាលក្រមនៃការជំនុំជម្រះលើកទី១ត្រឹមត្រូវ ។ ទោះបីជាក្នុងករណីដែលសម្រាងហេតុនៃសាលក្រមជំនុំជម្រះលើកទី ១មិនត្រឹមត្រូវក៏ដោយក៏តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិច្រានចោលបណ្តឹងឧទ្ធរណ៍នោះដែរ ប្រសិនបើតុលាការនេះយល់ឃើញថាសេចក្តីសម្រេចបញ្ចប់នៃសាលក្រមនោះត្រឹមត្រូវដោយផ្អែកលើសម្អាងហេតុផ្សេងទៀត ។ តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិលុបចោលសាលក្រមនៃការជុំនំជម្រះលើកទី១ ក្នុងករណ៍ដូចជា សាលក្រមនៃការជំនុំជម្រះលើកទីមួយមិនត្រឹមត្រូវ ឬនីតិវិធីនៅសាលាដំបូងផ្ទុយនឹងច្បាប់ធ្ងន់ធ្ងរ ។ ក្នុងករណីនេះតុលាការនៃបណ្តឹងឧទ្ធរណ៍នឹងធ្វើការជំនុំជម្រះលើបណ្តឹងនោះលើកលែងតែការបញ្ជូនរឿងក្តីនោះត្រឡប់ទៅសាលាដំបូងវិញក្នុងករណីចាំបាច់បន្ថែមទៀតអំពីរឿងក្តីនោះ ។

៣. ដែលហៅថា បណ្តឹងសាទុក្ខ ជាបណ្តឹងសេរីរើ ឬបណ្តឹងសុំតវ៉ា សុំឱ្យពិនិត្យឡើងវិញ បដិសេធសេចក្តីសម្រេចរបស់សាលដីកាដែលសម្រេចជាស្ថាពរដោយសាលាឧទ្ធរណ៍ ។បានជាមានភាគីបណ្តឹង ប្តឹងសាទុក្ខព្រោះ ដោយសារភាគី បណ្តឹងមិនយល់ព្រមទទួលសាលដីកានៃការជម្រះក្តីរបស់សាលាជម្រះក្តីចុងក្រោយ (តុលាការកំពូល) ។

៤. ភាពខុសគ្នានៃបណ្តឹងសាទុក្ខ និងបណ្តឹងជំទាស់

ក. បណ្តឹងសាទុក្ខ  ជាបណ្តឹងសេរីរើ ឬបណ្តឹងសុំតវ៉ាសុំឱ្យពិនិត្យឡើងវិញ បដិសេធសេចក្តីសម្រេចរបស់សាលដីកាដែលសម្រេចជាស្ថាពរដោយសាលាឧទ្ធរណ៍

  • អាចធ្វើឡើងនៅតុលាការកំពូល ចំពោះសាលដីការចុងក្រោយដែលបានជំនុំជម្រះលើកទី២ នៅសាលាឧទ្ធរណ៍ ឬការជម្រះក្តីលើកទី១ នៅសាលាដំបូងដោយភាគីបណ្តឹងទាំងសងខាងបានឯកភាពគ្នា ឬព្រមព្រៀងគ្នាមិន​ប្តឹងឧទ្ធរណ៍ដោយរក្សាសិទ្ធិប្តឹងសាទុក្ខនៅតុលាការកំពូល
  • អំឡុងពេលសម្រាប់ធ្វើបណ្តឹងសាទុក្ខមានរយៈពេល ១ខែ

ខ. បណ្តឹងជំទាស់  ជាបណ្តឹងដែលកើតឡើងពីការមិនយល់ព្រមចំពោះសាលក្រម ឬជាពាក្យតវ៉ាសុំបដិសេធសេចក្តីសម្រេចរបស់ចៅក្រម ដែលត្រូវបើកឱ្យគូរក្តីមិនមានវត្តមាននៅពេលជំនុំជម្រះ

  • ធ្វើឡើងនៅតុលាការដើម
  • បណ្តឹងជំទាស់ត្រូវធ្វើនៅក្នុងអំឡុងពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃដែលបានទទួលដំណឹងអំពីដីកាសម្រេចហើយអំឡុងពេលនេះមិនអាចពន្យារបានឡើយ ។

៥. បានជាមានភាគីបណ្តឹងប្តឹងឧទ្ធរណ៍ព្រោះ មានការមិនសុខចិត្ត និងការសម្រេចក្តីរបស់តុលាការថ្នាក់ដំបូង ឬតុលាការ ខេត្ត ក្រុង ។ ដើម្បីធ្វើបណ្តឹងឧទ្ធរណ៍គេត្រូវ ដាក់ពាក្យពណ្តឹងទៅតុលាការដើមដែលបានជំនុំជម្រះលើកទីមួយហើយ ហើយមិនឯកភាពនូវការសម្រេចក្តីនោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login