Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ    

១ តើសិទ្ធិរបស់មេធារីមានដូចម្តេចខ្លះ ?

២.​ ដូចម្តេចហៅថា បណ្តឹងអាជ្ញា ? បណ្តឹងរដ្ឋប្បវេណី ?

៣. ចំពោះបណ្តឹងរដ្ឋប្បវេណី តើត្រូវបានតុលាការវិនិច្ឆ័យដូចម្តេច ?

៤.​ ជំងឺចិត្តចំពោះបណ្តឹងរដ្ឋប្បវេណី តើតុលាការអាចធ្វើបានតាមវិធីណាខ្លះ ?

៥. តើគោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណីមានអ្វីខ្លះ ?

ចម្លើយ

១. សិទ្ធិរបស់មេធារីមានដូចជា ៖

  • រៀបចំធ្វើពាក្យបណ្តឹងទៅតុលាការនៅពេល ដែលមានគេមកពឹងពាក់រកជំនួយ
  • ជួយការពារកូនក្តីនៅគ្រប់សាលាជំរះក្តី
  • ចុះទៅជាមួយចៅក្រមនៅពេលដែលមានការឆែកឆេរផ្ទះរបស់ជនជាប់ចោទ
  • អាចទាក់ទងកូនក្តីរបស់ខ្លួនដោយសេរីគ្រប់ពេល តែមិនអាច ប្រគល់ឯកសារ ឬ វត្ថុអ្វីមួយដល់កូនក្តីរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបអង្កេតឡើយ
  • មានសិទ្ធិមើលសុំនុំរឿង រីថតចំលងឯកសារនោះបាន បើយល់ថាចាំបាច់
  • មានសិទ្ធិអានសុំនុំរឿងក្នុងពេលដ៏ខ្លី ។

២. បណ្តឹងអាជ្ញា ជាបណ្តឹងដែលមានគោលបំណងផ្តន្ទាទោសសម្រាប់អំពើដែលនាំឱ្យមានការខូចខាតសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។ បណ្តឹងរដ្ឋប្បវេណីជាបណ្តឹងដែលមានគោលបំណងធ្វើឱ្យមានការជួសជុលកំហូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះអ្នករងគ្រោះបានទទួលសំនងជំងឺចិត្តសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់បង់ ។

៣. ចំពោះបណ្តឹងរដ្ឋប្បវេណី ត្រូវបានតុលាការវិនិច្ឆ័យដោយវិធី បីយ៉ាងគឺ ៖

  • ចេញបញ្ជាឱ្យសងជំងឺចិត្តជួសជុលកំហូចខាត
  • រិបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដូចជាចលនវត្ថុ និងអចលនវត្ថុឬទ្រព្យបញ្ចាំផ្សេងៗ
  • ដាក់ពន្ធនាគារ ។

៤. អាចធ្វើបានតាមវិធី ៣យ៉ាងគឺ ៖

  • ចេញបញ្ជាឱ្យសងជំងឺចិត្ត កំហូចខាត ឬដោះស្រាយបំណុល
  • រឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុល ដូចជាចលនវត្ថុ និងអចលនវត្ថុ ឬទ្រព្យបញ្ចាំងផ្សេងៗ
  • ដាក់ពន្ធនាគារ ។

៥. គោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណីមាន ៖

  • ឱ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណីដោយផ្អែកលើច្បាប់
  • ទាមទារឱ្យមានការសាកសួរ ឬកោះហៅទាំងដើមចោទ និងចុងចោទមុនជម្រះក្តីក្នុងករណីណាក៏ដោយ
  • ឱ្យសងការខូចខាតជាថវិកា ឬសងជាជម្ញឺចិត្តដល់ជនរងគ្រោះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login