Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. បង្ហាញលក្ខណៈខុសគ្នារវាងតុលាការមានឯករាជភាព និងតុលាការគ្មានឯករាជ្យ ។

២. ហេតុអ្វីបានជាមនុស្សម្នាក់ៗ​ ប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាព ?

៣. តើរដ្ឋឯករាជ្យ ជារដ្ឋដូចម្តេច ?

៤. ដើម្បីឱ្យមានឈ្មោះថាតុលាការឯករាជ ឬតុលាការល្អត្រូវបញ្ចៀសនូវអគតិប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

. ចូរនិយាយពីភាពទំនាក់ទំនងគ្នារវាងច្បាប់ និងករណីកិច្ច ។

 ចម្លើយ

១. លក្ខណៈខុសគ្នារវាងតុលាការមានឯករាជភាព និងតុលាការគ្មានឯករាជ្យ ៖

ក. តុលាការមានឯករាជ្យភាព គឺ

  • មិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬបុគ្គលមានអំណាចណាម្នាក់ឡើយ
  • ការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលម្អៀង និងហ៊ានធ្វើសេចក្តីសម្រេចដោយឯករាជ្យពិតៗ
  • មិនទទួលឥទ្ធិពល ឬបទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ
  • កាត់ក្តីតាមគតិយុត្តិធម៌ ផ្អែកលើហេតុការណ៍ ដែលមាននៅចំពោះមុខ
  • មិនចំណុះអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិឬក្រោមភាគីនយោបាយណាមួយឡើយ
  • ជាអ្នកសុចរិតនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុនងារក្នុងតុលាការ
  • រក្សា អនាគិត វៀរចាកអគតិទាំង ៤យ៉ាង គឺឆន្ទាគតិ (លម្អៀងព្រោះការស្រឡាញ់) ទោសាគតិ (លម្អៀងព្រោះស្អប់) មោហាគតិ​ (លអៀងព្រោះវង្វេង) និងភយាគតិ(លអៀងព្រោះការភ័យខ្លាច) ។

ខ. តុលាការគ្មានឯករាជ្យភាព គឺមានលក្ខណៈផ្ទុយគ្នា ពីចំណុចកខាងលើ ។

២. បានជាមនុស្សម្នាក់ៗ​ ប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាព ព្រោះ ការមានឯករាជភាពអាចមានលទ្ធភាពជួយខ្លួនឯងផង និងជួយដល់សង្គមផង ។ ការមានឯករាជគឺជាមនុស្ស ៖

  • រស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិតទាំងក្នុងការប្រកបមុនរបរផ្សេងៗដទៃទៀត
  • រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
  • មានសេរីភាពក្នុងការកសាងសុភមង្គលដោយខ្លួនឯង មិនពឹងពាក់អ្នកដទៃ គឺខ្លួនទីពឹងខ្លួន
  • រស់នៅដោយស្ងប់ចិត្ត មិនខ្វាយខ្វល់ មិនខ្លាចពីឥទ្ធិពលក្រៅការមានឯករាជភាពនេះជាការប្ររសើរត្រង់ថា អ្វីៗ ដែលយើងធ្វើគឺយើងជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។

៣. រដ្ឋឯករាជ្យ គឺរដ្ឋមានអធិបតេយ្យភាពពេញលេញរដ្ឋមិនចំណុះរដ្ឋដទៃ និងមានស្វ័យភាពខាងនយោបាយ សេដ្ឋកិច្ច ។ ល ។

៤. តុលាការ ត្រូវសម្រេចរឿងក្តីទាំងអស់ដោយឯករាជ និងមិនលម្អៀង ជាពិសេសផ្អែកលើអង្គហេតុដែលបានត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ជាអង្គច្បាប់ដែលត្រូវយកមកអនុវត្ត ។ តុលាការឯករាជ្យត្រូវចៀសវាងការកាត់ក្តីដោយអគតិ ៤ យ៉ាងគឺ

  • ឆន្ទាគតិ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីស្រឡាញ់
  • ទោសាគតិ  វៀរចាកនូវការលម្អៀងព្រោះ សេចក្តីស្អប់
  • មោហោគតិ  វៀរចាកនូវការលម្អៀងព្រោះ សេចក្តីល្ងង់ វង្វេងមិនយល់ច្បាស់ពីខ្លួនឯង
  • ភយាគតិ  វៀរចាកនូវការលម្អៀងព្រោះ សេចក្ដីភ័យខ្លាច ។​

៥. ច្បាប់ និងករណីកិច្ច តាងនូវទិដ្ឋភាពពីរនៃតម្លៃដែលបង្រ្គប់ឱ្យគ្នាទៅវិញទៅមក ។ គេអាចសម្គាល់បានថាការទាក់ទងគ្នាទៅវិញទៅមក​រវាងច្បាប់ និងករណីកិច្ចមានលក្ខណៈជិតសិ្នទ្ធចាំបាច់ណាស់ ។

កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំ គឺជាការឆ្លើយតបចំពោះសិទ្ធិរបស់ខ្ញុំផ្ទុយមកវិញកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃ ជាការឆ្លើយតបទៅនឹងសិទ្ធិរបស់អ្នកដទៃ ។

កម្មករមានសិទ្ធិ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីភ័យខ្លាច ។ ទាមទារពីនិយោជករបស់ខ្លួន នូវប្រាក់ខែសមរម្យការឈប់សម្រាកជាដើម ប៉ុន្តែនិយោជកក៏មានសិទ្ធិ នឹងតម្រូវឱ្យកម្មករមកធ្វើការជាប្រចាំតាមម៉ោងកំណត់ និងច្បាប់ការងារវិញដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login