ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើរដ្ឋធម្មនុញ្ញជាអ្វី ? ច្បាប់ជាអ្វី ? ហេតុអ្វីបានជាគេបង្កើតច្បាប់ ? សិទ្ធិជាអ្វី ? ហើយច្បាប់ និងសិទ្ធិខុសគ្នាដូចម្តេច ? ចូររាប់ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានចំនួនយ៉ាតិច ៥ ។
២. ចូររៀបរាប់បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឱ្យបានចំនួន ៥ និងផ្នែកព្រហ្មទណ្ឌឱ្យបាន ១០ ។
៣. ដូចម្តេចដែលហៅថា ច្បាប់ ? ច្បាប់ធម្មជាតិ ? ច្បាប់អមតៈ ? ច្បាប់វិជ្ជមាន ?
៤. ចូរលើកឡើងពីវិសាលភាព និងសមត្ថកិច្ចរបស់សាលាជំរះក្តីនីមួយៗក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន ។
ចម្លើយ
១. រដ្ឋធម្មនុញ្ញ (រដ្ឋ + ធម្ម + នុញ្ញ)
ដូចនេះ រដ្ឋធម្មនុញ្ញ គឺជាទ្រឹស្តីដែលពេញលេញ គ្រប់គ្រាន់របស់រដ្ឋឬជាគោលការណ៍គ្រឹះដែលចែងជាគោលៗ ជាច្បាប់កំពូលរបស់រដ្ឋដែលមានអាទិភាពជាងគេ ។ បើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត រដ្ឋធម្មនុញ្ញ គឺជាច្បាប់បញ្ញត្តិសម្រាប់ប្រទេសនីមួយៗ ជាច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗ ដែលសភាបានបញ្ញត្តិ តែងតាំងឡើង ។
ច្បាប់ គឺជាបទបញ្ញត្តិមួយ ដែលគេបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀតទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។ បានជាគេបង្កើតច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាម និងសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។
សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើនេះ ឬធ្វើនោះក្នុងករណីស្របច្បាប់ ។ ម៉្យាងទៀតសិទ្ធិ គឺ ជាកេតនភ័ណ្ឌដ៏ពីសិទ្ធិដែលធម្មជាតិផ្តល់ឱ្យមនុស្សមានលក្ខណៈខ្ពស់ដាច់អំពីសត្វ ។ បើគ្មានសិទ្ធិទេមនុស្សមិនខុសពីសត្វឡើយហើយមិនអាចរស់បានផងក៏មាន ។ ច្បាប់ និងសិទ្ធិមានលក្ខណៈខុសគ្នា ៖
២. បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌគឺ ៖
ក. ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី
រំលោភកិច្ចសន្យាមាន
ប៉ះពាល់ទ្រព្យសម្បត្តិ
ទំនួលខុសត្រូវ
ខ. ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នៅពេលជនល្មើសប្រព្រឹត្តទោសកម្ម បទលហុ បទមជ្ឈឹម បទឧក្រិដ្ឋត្រូវបានគេប្តឹងទៅតុលាការ ។
បទលហុ
បទមជ្ឈឹម
៣. ដែលហៅថា ច្បាប់ គឺជាបទបញ្ញត្តិមួយ ដែលគេបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀតទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។ បានជាគេបង្កើតច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាម និងសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។
ច្បាប់ធម្មជាតិ គឺជាច្បាប់មួយទាក់ទងយ៉ាងសំខាន់ទៅនឹងមនុស្សសត្វនិងអ្វីៗផ្សេងទៀតនៅក្នុងសកលលោកនេះ ។ ច្បាប់ធម្មជាតិ គឺជាច្បាប់មួយដែលប្រកាសឱ្យប្រើតាមរយៈពន្លឺនៃវិចារណញ្ញាណ ។
ច្បាប់អមតៈ គឺជាច្បាប់ដែលគេប្រកាសឱ្យប្រើជាអមតៈ ។
ឃ. ច្បាប់វិជ្ជមាន គឺជាច្បាប់មួយដែលគេប្រកាសឱ្យប្រើតាមរយៈហេតុការណ៍ (ស្ថានភាព) ឬព្រឹត្តិការណ៍ដែលមានសុភវិនិច្ឆ័យ ។ ឧទាហរណ៍ ការបង់ពន្ធ ការប្រើកម្លាំងទ័ព កិច្ចសន្យា ។ ល ។
៤. ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ននេះមាន ៖
ក. តុលាការខេត្ត ក្រុង
វិសាលភាព គ្របដណ្តប់លើដែនដីខេត្ត ក្រុងរបស់ខ្លួនទាំងមូល ។
សមត្ថកិច្ច ៖
ជំនុំជំរះគ្រប់រឿងក្តីដែលគ្មានលក្ខណៈយោធាទោះបង្កដោយយោធិនក៏ដោយ ។
ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍ ។
ខ. តុលាការយោធា
វិសាលភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ។
សមត្ថកិច្ច ៖
គ. តុលាការឧទ្ធរណ៍
វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសកម្ពុជាទាំងមូល ។
សមត្ថកិច្ច
ឃ. តុលាការកំពូល
វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
សមត្ថកិច្ច ៖
ចេញសាលដីការ ។