2018-11-14 16:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រវត្តិនៃការបង្កើតស្ថានីយអវកាសអន្តរជាតិ ៖ នៅឆ្នាំ ១៩៩៣ គេបានស្នើគម្រោងស្ថានិយអវកាសថ្មីឡើងដោយមានការចូលរួមជាអន្តរជាតិ និងមានការសហការរវាងសាធារណៈរដ្ឋរូស្ស៊ី និងសហរដ្ឋអាមេរិច ។ ស្ថានីយនេះមានឈ្មោះថាស្ថានីយអវកាសអន្តរជាតិ ។ ស្ថានីយនេះមានឈ្មោះថាស្ថានីយអវកាសអន្តរជាតិ ។ គេតម្លើងស្ថានីយនៅក្នុងគន្លងក្រោមជាមួយនឹងសម្ភារៈយកឡើងទៅដោយយានអវកាសឬដោយកាំជ្រួចរូស្ស៊ី ។ សហរដ្ឋអាមេរិចផ្តល់មន្ទីរពិសោធន៍ជាច្រើនម៉ូឌុលដូចជា ជើងទម្រ បន្ទះព្រះអាទិត្យសម្រាប់ផលិតថាមពល ទីបញ្ជាការ និងមន្ទីរពិសោធន៍ជីវសាស្រ្ត ។ រូស្ស៊ីផ្តល់នូវម៉ូឌុលសេវាណម៉ូឌុលផែចុះចត ម៉ូឌុលគាំពារសុខភាពការស្រាវជ្រាវ និងការដឹកជញ្ជួនទៅមក ។ សម្ភារៈផ្សេងៗទៀតផ្តល់ពីជប៉ុន កាណាដា និងប្រទេសបិបួនទៀតនៅអឺរ៉ុប ។