ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតគឺឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ
- អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល
- អត្តសញ្ញាណប័ណ្ណនគរបាលជាតិ
- អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ
- លិខិតឆ្លងដែន
- ឆាយាគណៈមហានិកាយ
- សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ
- សង្ឃដីកា
- ប័ណ្ណសម្គាល់ខ្លួនចេញដោយក្រសួងស្ថាប័នរដ្ឋ
- សៀវភៅគ្រួសារមានបិទរូបថតសាមីខ្លួន
- លិខិតធានាអះអាងពីអត្តសញ្ញាណ អាយុ និងទីលំនៅមានបិតរូបថត (ទ. ១០១៨) ។
បញ្ជាក់ចំពោះអ្នកបោះឆ្នោតទាំងអស់ត្រូវដឹងជាពិសេសនូវ
- មណ្ឌលបោះឆ្នោតរបស់ខ្លួន
- ការិល័យបោះឆ្នោតរបស់ខ្លួន លេខរៀង ឈ្មោះ លេខកូដ ។