Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍ ។ ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍មានដូចជា ៖

ក. ការជាប់ពន្ធនាគារ

  • ត្រូវជាប់ពន្ធនាគារពី ៣ទៅ ៦ខែ ចំពោះជនដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា ។
  • ត្រូវផ្តន្ទាទោសដាក់គុកពី៦ខែដល់១ឆ្នាំចំពោះមន្រ្តីឬភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើស ។
  • ត្រូវផ្តន្ទាទោសដាក់គុកពី ៥ដល់ ១០ឆ្នាំ ចំពោះអ្នកដែលសមគំនិតជាមួយជនបរទេសក្នុងការក្លែងបន្លំសរសេរត្រួត កោសលប់ឱ្យគេខ្ចីឬមួយសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅប័ណ្ណការងារកិច្ចសន្យាឬមួយក៏ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីខ្លួនឬធ្វើបណ្តឹងក្លែងបន្លំសុំឯកសារខាងលើ ។

ខ. ទោសពិន័យជាប្រាក់

  • ពិន័យអន្តរការណ៍ជា​ប្រាក់ពី ១០ ០០០ ទៅ ៣០ ០០០រៀលចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចស្តីពីការស្នាក់នៅរបស់ជនបរទេសនៅក្នុងលំនៅឋានរបស់ខ្លួន ។
  • ក្នុងករណីមិនរាងចាល គឺត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ៣០ ០០០រៀលដល់ ៦០ ០០០រៀល ។
  • ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី២០០ ០០០ ដល់ ៥០០ ០០០រៀលចំពោះជនដែល ទទួលជនបរទេសឱ្យធ្វើការ ហើយមិនគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ។ ករណីមិនរាងចាលត្រូវដាក់គុកពី ១ ដល់ ៣ខែ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login