2018-11-19 17:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ៖
កំណើនទឹកសមុទ្រ និងទឹកភ្លៀងធា្លក់ខ្លាំងគឺជា មូលហេតុនៃទឹកជំនន់ ។ បម្រែបម្រួលវដ្តទឹក ( លំហូរ ទឹកនៅលើផែនដី ) អស់ពេលដ៏យូរដោយសារតែសីតុណ្ហភាពខ្ពស់ ( រំហួតកាន់តែខ្លាំង ការរលាយទឹកកក ភ្លៀងធ្លាក់កាន់តែច្រើន ) រួមចំណែកដល់បុព្វហេតុនៃទឹកជំនន់ ។ កំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារបរិយាកាសកើនកម្តៅគឺ បណ្តាលឲ្យកើតមានទឹកជំនន់ជារឿយៗនៅលើផែនដី។
គ្រោះរាំងស្ងួតនឹងមានកាន់តែច្រើនដោយសារតែកំណើន កម្តៅនិងបម្រែបម្រួលអាកាសធាតុ ។ បម្រែបម្រួលវដ្តទឹកនាំឲ្យមានបម្រែបម្រួលភ្លៀងធ្លាក់ ។ តំបន់ខ្លះមានភ្លៀងធ្លាក់កាន់តែច្រើន តំបន់ខ្លះទៀតកាន់តែស្ងួតហែង ។ នៅពេលមានកំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារកើនកម្តៅ ឬការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតនឹងកើតមានកាន់តែញឹកញាប់ ។