ដើម្បីជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជារាស្រ្ត វិស័យពាណិជ្ជកម្មមានតួនាទីសំខាន់ៗដូចខាងក្រោម ៖
- ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេសនិងការធ្វើចរាចរណ៍ទំនិញផលិតផលក្នុងស្រុកពីខែមួយទៅខែមួយទៀត ឬពីរភូមិមួយទៅភូមិមួយទៀត
- នាំចេញនូវទំនិញនានាដែលផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទំនិញផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់ជាគោលបំណង ផ្សេងៗជាដើម
- ធ្វើឱ្យសេដ្ឋកិច្ចមានដំណើរជានិច្ចនិរន្តរ៍ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។