មានលក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ាន គឺ ៖
- ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវសច្ចាប័នដោយអង្គការនីតិប្បញ្ញត្តិ
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិក សមាគមអាស៊ាន
- ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត
- ត្រូវបង់វិភាគទាន ៖
- ១លានដុល្លារសម្រាប់មូលនិធិអាស៊ាន តែមួយដងគត់ប៉ុណ្ណោះ
- ៥ម៉ឺដុល្លារសម្រាប់ មូលនិធិវិទ្យាសាស្ត្រអាស៊ានតែមួយដងគត់
- ៦០ ម៉ឺនដុល្លារ សម្រាប់ចំណាយប្រចាំឆ្នាំនិងដំណើរការលេខាធិការដ្ឋានអាស៊ាន
- ចូលរួមរាល់កិច្ចប្រជុំអាស៊ាន ដែលមានជិត៣០០ដងក្នុងមួយឆ្នាំ
- សម្រួលទិដ្ឋាការចេញ ចូល ដោយមិនចាំបាច់ធ្វើពាក្យសុំ សម្រាប់រយៈពេលពីរសប្តាហ៍ រហូតដល់២ខែ ។