Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-11-27 20:31

បុព្វកថា នៃធម្មនុញ្ញសហប្រជាជាតិ បានបង្ហាញអំពីឧត្តមគតិ​និងគោលបំណងរួមមានរបស់ប្រជាជនទាំងអស់ ដែលរដ្ឋាភិបាល​​របស់ខ្លួនបានរួបរួមបង្កើតអង្គការសហប្រជាជាតិ មានសេចក្តីដូចខាងក្រោម ៖

       យើងប្រជាជននៃអង្គការសហប្រជាជាតិបានតាំងចិត្តសង្គ្រោះមនុស្សជំនាន់ក្រោយ ឲ្យចាកផុតពីការហែកហួរ នៃសង្គ្រាមដែលបាននាំមកនុវទុក្ខសោក ហួសពីសេចក្តីថ្លែងចំពោះមនុស្សជាតិ ដែលកើតមានពីរដង់រួចមកហើយក្នុងជីវីតរបស់យើង ។ ដូច្នេះ ដើម្បីបញ្ជាក់ឡើងវិញពីសច្ច​ធម៌ ​នៅក្នុងសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះក្នុងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃមនុស្សជាតិសិទ្ធិស្មើគ្នា​រវាងបុរស និងស្រ្តីរវាងរដ្ឋធំ និងរដ្ឋតូចដោយបង្កលក្ខណៈឲ្យមានយុត្តិធម៌ និងការគោរពចំពោះកាតព្វកិច្ចដែលកើតចេញពីសន្ធិសញ្ញផ្សេងៗ និងព្រមទាំងប្រភពនៃនីតិអន្តរជាតិដទៃទៀតដែលអាចត្រូវបានរក្សានិងដើម្បីជម្រុញឲ្យមានវឌ្ឍនភាពសង្គម ​។ ជាពិសេសកម្រិតនៃជីវភាពសេរីភាពរបស់មនុស្សនៃរដ្ឋនីមួយៗ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរឡើងក្នុងវង្វង់ សេរីភាពមនុស្ស ។

       ហេតុនេះដើម្បីសម្រេចគោលបំណង់ទាំងនេះ យើងត្រូវប្រតិបត្តិនូវប្រការអត់ឱនឲ្យគ្នា ហើយនឹងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ និងដើម្បីរួបរួមកម្លាំងគ្នារក្សាសន្តិភាព សន្តិសុខអន្តរជាតិ ដើម្បីធានាថាកម្លាំងប្រដាប់អាវុធមិនត្រូវបានប្រើប្រាស់ ហើយបំរើតែផលប្រយោជន៍រួមដោយទទួលនូវគោលការណ៍និងវិធី ដើម្បីប្រើប្រាស់យន្តការអន្តរជាតិក្នុងការ លើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជនទាំងអស់ ។

       នៅក្នុងលក្ខខណ្ឌនេះដើម្បីដោះស្រាយចំពោះបញ្ហាណាមួយរបស់យើងទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចគោលបំណង់ទាំងនេះ ។ ដោយយោងទៅតាមរដ្ឋាភិបាលគួរជាទីគោរពនីមួយៗតាមរយៈអ្នកដំណាងដែលប្រមូលផ្តុំ នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ បានបង្ហាញពីអំណាច ដ៏ពេញលេញរបស់ខ្លួន ត្រូវបានយល់ឃើញថាថមានលក្ខណៈល្អ និងសមរម្យបានព្រមព្រៀងបង្ហាញក្នុងធម្មនុញ្ញនៃអង្គការសងប្រជាជាតិហើយតាមរយៈនេះ បានបង្កើតអង្គការអន្តរជាតិមួយមានឈ្មោះថា អង្គការសហប្រជាជាតិ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login