Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-11-27 20:42

       គណៈកម្មាធិការទូទៅនីមួយៗមានប្រធានមួយរូប និងអនុប្រធាន២១ រូបរបស់មហាសន្និបាតហើយប្រធាននៃគណៈកម្មាធិការទាំង៧ គណៈកម្មាតិការសារតាំងដែលមានសមាជិក៩រូបចាត់តាំងដោយមហាសន្និបាតតាមសំណើររបស់ប្រធាននៃសម័យប្រជុំនីមួយៗ ដែលរាយការណ៍ទៅមហាសន្និបាតស្តីពីសាតាំងទាំងអស់ ។ បញ្ហាខ្លះត្រូវបានពិចារណាក្នុងការប្រជុំពេញអង្គនៃគណៈកម្មាធិការនីមួយៗ ។ ជាទូទៅរាល់បញ្ហាទាំងអស់ត្រូវបានបោះឆ្នោត ក្នុងការប្រជុំពេញអង្គនៅចុងបញ្ចប់នៃសម័យប្រជុំសាមញ្ញ បន្ទាប់ពីគណៈកម្មាធិការទាំងអស់បាន បញ្ចប់ការពិចារណារបស់ខ្លួនហើយដាក់សេចក្តីព្រមព្រៀងនៃ សេចក្តីសម្រេចចិត្តជូនទៅមហាសន្និបាតពេញអង្គ ដើម្បីធ្វើការ អនុម័តតែម្តង ។

      ការបោះឆ្នោតក្នុងគណៈកម្មាធិការគឺធ្វើឡើងដោយសំឡេងភាគច្រើន ធម្មតានៅក្នុងអង្គប្រជុំពេញអង្គ ។ សេចក្តីសម្រេចចិត្តអាចត្រូវអនុម័តតាមរយៈការលើលែង ។ នៅពេលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតពុំមានការចង់ក្រងកម្លាំងស្របច្បាប់សម្រាប់រដ្ឋាភិបាលគេយកចិត្តទុកដាក់យ៉ាងខ្លាំង ក្លាលើទស្សនៈពិភពលោកស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ ហើយនឹងអាជ្ញាធរសីលធម៌របស់សហគមន៍ពិភពលោក ។ កិច្ចការពា មួយឆ្នាំរបស់អង្គការសហប្រជាជាតិ ភាគច្រើនបំផុត ចេញមកពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតដែលអាចនិយាយបានថា ឆន្ទៈរបស់សមាជិកភាគច្រើនបានស្តែងឡើង ក្នុងសេចក្តីសម្រេចចិត្តដែលអនុម័តដោយមហាសន្និបាត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login