ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សម័យប្រជុំសាមញ្ញនៃមហាសន្និបាតអង្គការ សហប្រជាជាតិរៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃ អង្គារ ទី ៣ ខែកញ្ញ និងជាបន្តជាធម្មមមតារហូតដល់ពាក់កណ្តាលខែ ធ្នូ ។ នៅពេលចាប់ផ្តើមសម័យប្រជុំសាមញ្ញនីមួយៗមហាសន្និបាតបានបោះឆ្នោតជ្រើរើស ប្រធានថ្មីមួយរូបនិងអនុប្រធានចំនួន ២១រូបព្រមទាំងប្រធានគណៈកម្មាធិការសំខាន់ចំនួន៧រូបទៀតដើម្បីឲ្យមានអ្នកតំណាងភូមិសាស្រ្ត ប្រកបដោយសមធម៌អធិបតេយ្យភាពនៃមហាសន្និបាតបានវិលដូរជារៀងរាល់ឆ្នាំក្នុងចំណោម ក្រុមរដ្ឋទាំង៥ក្រុមគឺ អាហ្រ្វិក អាស៊ី អឺរ៉ុបខាងកើតអាមេរិច ឡាទីន អឺរ៉ុបខាងលិច និងរដ្ឋផ្សេងៗទៀត ។ ទន្ទឹមនឹងសម័យប្រជុំសាមញ្ញ មហាសន្និបាតអាចបើកសម័យប្រជុំវិសាមញ្ញ បានតាមសំណើររបស់ក្រុមប្រឹក្សារក្សាសន្តិសុខសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ឬក៏សមាជិកមួយរូបប្រសិនបើសមាជិកភាគច្រើនយល់ព្រម ។ នៅចំណុចចាប់ផ្តើមនៃសម័យប្រជុំនីមួយៗ មហាសន្និបាតត្រូវបានបើកការពិភាក្សាវែកញែក ជាទូទៅហើយជាញឹកញយគឺត្រូវថ្លែងដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនៅក្នុងនោះរដ្ឋជាសមាជិកបានបង្ហាញទស្សនៈរបស់ខ្លួនទៅលើគំលាតដ៏ទូលាយ រឿងរ៉ាវដែលកង្វក់អន្តរជាតិ ។ ដោយសារតែមានបញ្ហាមួយធំដែលចាំតម្រូវឲ្យ មហាសន្និបាតពីចារណា ( ឧទាហរណ៍សម័យ ប្រជុំនៃមហាសន្និបាតឆ្នាំ ១៩៩៤ មានរបៀបវារៈចំនួន ១៦២ដាច់ដោយឡែកពីគ្នា ) ។ មហបាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើនោទៅឲ្យគណៈកម្មាធិការសំខាន់ៗទាំង៦របស់ខ្លួន ។