Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឱ្យគ្រួសារទទួលបាននូវ សុខុសុភមង្គលស្វាមីភរិយានិងសមាជិកក្នុងគ្រួសារត្រូវ ៖

  • ព្យាយាមទទួលស្គាល់ កែលម្អចំណុចខ្វះខាតរបស់ខ្លួន ឬសមាជិកដទៃក្នុងគ្រួសារ ដោយវិធីសាស្រ្ត ត្រជាក់ ទន់ភ្លន់ សម្របសម្រួល និងយោគយល់គ្នា
  • កុំព្យាយាមបង្កើតកំហុស ម្តងហើយម្តងទៀតសោះឡើយ
  • ចេះព្យាយាម កែកំហុសចេះសុំទោស និងមានហេតុផល
  • ផ្តល់នូវការ អាណិតអាសូរ និងអត់ធ្មត់ដោយទទួលយកហេតុផល
  • បង្កើត បរិយាកាសរីករាយ ភាពជិតសិ្នទ្ធនិងសាមគ្គីភាពឱ្យបានច្រើន
  • រិះរកវិធីដោះស្រាយ បញ្ហាដោយសន្តិវិធី
  • ផ្តល់ការផ្គត់ផ្គង់ថែទាំសេចក្តីថ្លៃថ្នូរ របស់គ្រួសារ
  • ផ្តល់ឳកាសសម្រាប់ទំនាក់ទំនងសង្គម និងផ្តល់សេរីភាព សមស្រប ដែលមិនប៉ះពាល់ឬរំខានដល់ សន្តិសុខសុវត្ថិភាព សិទ្ធិអ្នកដទៃ និងសង្គម
  • តាមដានពិនិត្យ អាកប្បកិរិយា ឥរិយាបថដែល ខុសប្លែកពីធម្មតា និងព្យាយាមការពារគ្រោះថ្នាក់ដែលអាចកើតមាន
  • ផ្តល់នូវព័ត៌មាន និងការអប់រំអំពីបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ
  • ផ្តល់ការអប់រំអំពីផលប្រយោជន៍នៃការសិក្ខានិងតាមដានជម្រុញលើកទឹកចិត្តគាំទ្រ និងឧបត្ថម្ភដល់អ្នកសិក្ខា
  • ផ្តល់ឳកាសនិងជម្រើសក្នុងការគិតនិងការអនុវត្តសម្រាប់អភិវឌ្ឍជីវិតទៅអនាគត
  • ផ្តល់ការអប់រំអំពី សុជីវធម៌របៀបបរស់នៅដែលថ្លៃថ្នូរ ជាពលរដ្ឋ មិត្តល្អ កូនល្អ សិស្សល្អ
  • ផ្តល់ឳកាសស្មើគ្នាឱ្យកូនស្រី និងកូនប្រុសបានទទួលការសិក្ខាខ្ពស់ដូចគ្នា
  • ទទួលយកនូវការកែលម្អការផ្តល់មតិយោបល់ពីសមាជិកគ្រួសារជាពិសេសអ្នកដែលមានវ័យចំណាស់ (ចាស់ព្រឹទ្ធាចារ្យជាដើម)
  • សម្តែងឱ្យឃើញនូវការ អាណិតអាសូរគោរពស្រលាញ់ និងលើកទឹកចិត្តចំពោះអំពើល្អឥរិយាបថល្អ ដើម្បីផ្តល់ភាពកក់ក្តៅ
  • ធ្វើការតម្រូវបែបសុជីវកម្ម មិនប្រើពាក្យអសុរសជេរប្រមាថគំរោះគំរើយ និងចេះគោរពគ្នាទៅវិញទៅមក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login