Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គរុកោសល្យមានតួនាទីដូចតទៅ ៖

  • ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង(Faits Concrets)នៃការអប់រំនិងតម្រូវការរបសស់សង្គម(Besoins Sociux)គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ ។
  • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាតនិងធ្វើឱ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបសស់សិស្ស (Nouvelles Acquisitions) ។
  • ប្រឆាំងជានិច្ចនឹងភាពអន់ខ្សោយហួសសម័យក្នុងការផ្តល់ចំណេះដឹងឱ្យដល់សិស្ស ។
  • ធ្វើតុល្យការនិងវាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ ឬសាស្រ្តចារ្យ និងការសិក្សារបស់សិស្ស ។
  • ធ្វើវិភាគណែនាំបង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំឬមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login