Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុព្វកថារបស់សមាគមអាស៊ានរួមមាន ៖

យើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងដោយ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋឥណ្ឌូនេស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្ត ចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ានចាប់តាំងពីការបង្កើតសមាគមនេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។

ដោយរំឮកឡើងវិញនូវសេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ានដែលកំណត់ក្នុងកម្មវិធីសកម្មភាពក្រុងវៀងចន្ទសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាននិងសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។

ដោយយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាក់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងរដ្ឋសមាជិកអាស៊ានទៅតាមភូមិសាស្រ្ត គោលដៅរួម និងជោគវាសនារួមគ្នា ។

ដោយបានយល់ច្បាស់ និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងសហគមន៍មួយ ដែលរួមរស់ជាមួយគ្នា ប្រកប ដោយសុភមង្គល ។

ដោយរួបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួម ដើម្បីរស់នៅក្នុងតំបន់មួយប្រកប ដោយសន្តិភាព សន្តិសុខ ស្ថេរភាយូរអង្វែងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរ៍ភាព វិបុលភាព និងវឌ្ឍនភាពសង្គម និងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគិត និងគោលបំណងប្រាថ្នារបស់យើង ។

ដោយគោរព ចំពោះសារសំខាន់ជាមូលដ្ឋាននៃមិត្ត ភាពសហប្រតិបត្តិការ និងគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាព ទឹកដីការមិនជ្រៀតជ្រែកកិច្ចការ ក្នុងគោលការណ៍កុងសង់ស៊ីស និងការឯកភាពក្នុងពហុភាព ។

ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អ ការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។

ដោយមានការសម្រេចចិត្ត ថានឹងធានាការអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាព ដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតរបស់មនុស្សជំនាន់ក្រោយ និងចាត់ទុកភាពសុខដុមរមនា ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនជាចម្បង ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ។​

ដោយមានជំនឿជាក់ ទៅលើតម្រូវការចាំបាច់ ក្នុងការចាំបាច់ ក្នុងការពង្រឹងចំណងសាមគ្គីភាពក្នុងតំបន់ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន ដែលមានការរបរួម ផ្នែកនយោបាយ សមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ។

ដោយប្តេជ្ញាចិត្ត ពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ ជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមានសហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាននិងសហគមន៍សង្គមវប្បធម៌អាស៊ាន ដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៌ ទីក្រុងបាលី នៃកិច្ចស្រុះស្រួលអាស៊ានទី២ ។

អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះសម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន ។ហើយដើម្បីសម្រេចគោលដៅនេះ ប្រមុខរដ្ឋឬរដ្ឋាភិបាល នៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នា នៅប្រទេសសិង្ហបុរី នាឳកាសជាប្រវត្តិសាស្រ្តនៃ ខួបអនុស្សាវរីយ៍លើក ទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login