Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អង្គការសហប្រជាជាតិបានទាក់ទង់ជាច្រើន ឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលមូលដ្ឋានស្ថិតស្ថេរមួយ ។ មហាសន្និបាតបានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ធនធានធម្មជាតិដែលពួកគេមានដោយសេរី និងថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះសំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយអនុលោមទៅតាមផលប្រយោជន៍ជាតិសារៈសំខាន់នៃធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគេយកចិត្តទុកដាក់ជាពិសេសនៅក្នុងឆ្នាំ ១៩៧០គឺ នៅពេលដែលក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបង្កើតនូវគណៈកម្មាធិការធនធានធម្មជាតិមួយ ។ គណៈកម្មាធិការនេះជាអ្នកត្រួសត្រាយផ្លូវអំពីគោលនយោបាយនិងយុទ្ធសាស្រ្ត សម្រាប់ក្រុមប្រឹក្សានិងសង្គមនិងសម្រាប់រដ្ឋាភិបាលនីមួយៗពិនិត្យឡើងវិញពីការរៀបចំដើម្បីសម្របសម្រួលសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិនិងវាយតម្លៃលើនិន្នាការ និងបញ្ហាទាំងឡាយដែលទាក់ទង់នឹងការស្រាវជ្រាវអំពី ធនធានធម្មជាតិនិងការអភិវឌ្ឍន៍ក៏ដូចជាការរុករកធនធានរ៉ែ ទាំងអស់ក្នុងដីនិងបាតសមុទ្រ ។ អង្គការសហប្រជាជាតិរក្សាជានិច្ចនូវកម្មវិធីដ៏សកម្មភាពស្តីអំពី កិច្ចសហប្រតិបត្តិការបច្ចេកកទេសនៅក្នុងផ្នែកធនធានធម្មជាតិ និងថាមពល ។ កម្មវិធីនេះបញ្ចូលនូវសេវាកម្មផ្តល់យោបល់លើនយោបាយ និងយុទ្ធសាស្រ្តការបង្កើតនិងអភិវឌ្ឍ​ន៍គម្រោងនឹង​កម្មវិធីក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការប្រជុំការរួមយោបល់និងសន្និសីទជាមួយនឹងកម្មសាធារណៈមួយ ។

ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ដែលស្នើសុំបេសកកម្មប្រឹក្សាយោបល់រយៈពេលខ្លី អង្គការសហប្រជាជាតិបានផ្តល់អ្នកឯកទេសបច្ចេកទេសវិទ្យាខាងផ្នែកនេះ ។ អ្នកជំនាញទាំងនេះនឹងផ្តល់មតិអំពីគោលនយោបាយការវាយតម្លៃការស្រាវជ្រាវនិងរុករកធនធានក្នុងស្រុក ការផ្ទេរបច្ចេកទេសវិទ្យាការរៀបចំគម្រោងនិងសិក្សា ។ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះកិច្ចស​ហប្រតិបត្តិការបច្ចេកទេសនិងគម្រោងវិនិយោគទុនជាច្រើន ក្នុងផ្នែកថាមពលនិងធនធានធម្មជាតិដែលទាក់ទងនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវតែអនុវត្ត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login