ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គណៈកម្មការការពារបទឧក្រិដ្ឋនិងតុលាឧក្រិដ្ឋកម្មគឺជាអង្គការមុខងារមួយរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គមដែលត្រូវបានវង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ក្នុងគោលបំណងពង្រឹងសកម្មភាពអង្គការសហប្រជាជាតិនៅក្នុងផ្នែកនេះគណៈកម្មាធិការនេះមានសមាជិកចំនួន៤០រូប ហើយត្រូវជួបប្រជុំរៀងរាល់ឆ្នាំនៅទីក្រុងវ្យែន ។
តាមការផ្តល់អនុសាសន៍របស់គណៈកម្មការនេះសន្និសីទថ្នាក់រដ្ឋមន្រ្តីពិភពលោកស្តីអំពីការគ្រប់គ្រងបទឧក្រិដ្ឋឆ្លងដែន បានប្រារព្ធឡើងនៅទីក្រុង ណាឡេត នៃប្រទេសអ៊ីតាលីនៅក្នុងឆ្នាំ ១៩៩៤ ។ នៅក្នុងឆ្នាំដដែលនេះដែរ សន្ធិសីទអន្តរជាតិមួយស្តីអំពីការការពារនឹងត្រួតពិនិត្យការរលាងលុយកខ្វក់និងការប្រើប្រាស់នីតិវិធីឧក្រិដ្ឋកម្មត្រូវប្រព្រឹត្តិឡើង នៅទីក្រុង កូម៉ាយើ នៃប្រទេសអ៊ីតាលី ។ ដូចដែលបានចែងនៅក្នុងសេចក្តីប្រកាសនយោបាយនៃទីក្រុងណាឡេតនិងផែនការសកម្មភាពសាកលអនុសាសន៍នៃជំនួបប្រជុំនេះត្រូវអនុម័តដោយមហាសន្និបាតនៅក្នុងខែធ្នូ ឆ្នាំ១៩៩៤ ។ គណៈកម្មការនេះមានភារកិច្ចទទួលខុសត្រូវលើការជំរុញនិងត្រួតពិនិត្យលើការអនុវត្តន៍ការងារទាំងនេះ ។