តំបន់អេកូទេសចរណ៍នៅ ប្រទេសកម្ពុជាត្រូវបានចែកចំណាក់ថ្នាក់តំបន់ការពារធម្មជាតិ ជា៤ក្រុមធំៗដូចជា៖
- ចំណាក់ថ្នាក់ឧទ្យានជាតិ មានចំនួន៧កន្លែងគឺ គិរីរម្យ បូកគោ រាម កែប វិរៈជ័យ ភ្នំគូលែន និងបុទុមសាគរដែលមានផ្ទៃដីសរុបចំនួន ៨៧១,២៥០ហិចតា។
- ចំណាត់ថ្នាក់តំបន់ដែន ជំរកសត្វព្រៃមានចំនួន១០ កន្លែងគឺភ្នំឱរាល់ ភ្នំសំកុស ពាមក្រសោប ករនាមដុនសំក គូលេន-ព្រហ្មទេព បឹងពេរ លំផាត់ ភ្នំព្រេច ស្នូលនិងភ្នំណាមលៀវដែលមានផ្ទៃដីសរុប២,០៥០,០០ហិចតា។
- ចំណាត់ថ្នាក់តំបន់ ការពារទេសភាពបីកន្លែងគឺតំបន់អង្គរវត្ត បន្ទាយឆ្មារ និងតំបន់ជាប់ព្រំប្រទល់ខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ៩៧,០០០ហិចតា ។
- ចំណាត់ថ្នាក់តំបន់ ប្រើប្រាស់ច្រើនយ៉ាងមាន៣កន្លែងគឺនៅដងពែងក្នុងខេត្តកោះកុង សំឡូតនិងបឹងទន្លេសាបដែលមានផ្ទៃដីសរុប ៤០៣,៩៥០ហិចតា ។