Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈទាំង១០ យ៉ាងរបស់អ្នកដឹកនាំជាតិមានដូចជា ៖

  • ពិសោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាងផ្សេងៗ ច្រើនដឹកការងាររាក់ជ្រៅធ្លាប់ឆ្លងកាត់បទពិសោធជិវិត និងការងារយូរមកហើយ ចេះអត់ធ្មត់ មិនឈាមរាវដូចកូនក្មេង
  • ចេះដឹកគោរពច្បាប់វិន័យបញ្ហាតិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់ និងទង្វើខាងកាយ វាចា ល្អប្រពៃណី មិនមានស្លាកស្នាម ឮខាងអំពើទុច្ចរិត ។
  • មានចំណេះវិជ្ជាខ្ពស់ខ្ពស់ និងទូលំទូលាយ ស្គាល់បញ្ញា ស្គាល់សេចក្ដីត្រូវការរបស់សង្គម ដែលគ្រប់គ្រងំ និងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហា
  • មានការចេះដឹងពីគោលច្បាប់ គោលវិន័យទាំងច្បាប់គ្រប់គ្រងប្រទេសច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ទាំងឡាយ រួមមានសន្និសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្រ្គាមសេដ្ឋកិច្ចសង្គមកិច្ច កិច្ចការវប្បធម៌ជាដើម ។
  • មានការវៃឆ្លាត ពូកែក្នុងការរំងាប់អធករណ៍ ចំពោះការទាស់ទែងគ្នា ក្នុងសង្គមប្រកបដោយគតិបណ្ឌិត
  • មានចិត្តសណ្ដោសដោយបច្ច័យបួន តាមមានតាមបាន មិនលោភ មិនចងបានហួសឋានៈខ្លួន រស់នៅតាមធម្មតា​ សាមញ្ញមិនហ៊ឺហារ​ ស៊ីវិល័យហួសពីអ្វីដែលើខ្លួន និងប្រទេសខ្លួនកំពុងមាន
  • មានចិត្តស្រឡាញ់ធម៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះធ្វើខ្លួនឪ្យគេគោរព
  • មានសុខភាពកាយ និងចិត្តបរិបូរ មិនងាយខឹង មិនមួម៉ង មិនតក់ស្លុតទោះជាមានហេតុការណ៍អ្វីៗ កើតឡើងក៏ដោយ
  • មានសេចក្ដីក្លាហាយ រ៉ឹងប៉ឹងនិងធឹង ប្រកបដោយសម្បជញ្ញៈ
  • មានកិរិយាមានយាទល្អ ជ្រះល្អ ដឹងពីពិធីការ ដឹងពីសុជីវធម៌ក្នុងសង្គមមិនឆ្គង មិនឈ្លើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login