Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាស្រ្តី ត្រូវចូលរួមក្នុងឆាកនយោបាយនិងជាអ្នកដឹកនាំព្រោះ ៖

  • ស្រ្តីអាចអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិ
  • ដើម្បីឲ្យស្ត្រីមានឱកាស ចូលរួមក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត
  • ធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពស្រ្តី
  • ដើម្បីចូលរួមក្នុង ដំណើរការលទ្ធិប្រជាធិបតេយ្យ
  • ដើម្បីលើកស្ទួយតម្លៃស្រ្តី និងសមភាពយេនឌ័រ ( ភាពស្មើគ្នារវាងបុរស និងនារី )
  • ដើម្បីបង្ហាញថាស្រ្តីមានសមត្ថភាព ធ្វើនូវរាល់អ្វីៗបានដូចបុរសដែរ
  • ដើម្បីកាត់បន្ថយ នូវទស្សនៈដែលថា « ស្រ្តី ភេទទន់ខ្សោយ »
  • ការពារផលប្រយោជន៍ស្រ្តីទាំងមូល
  • ស្រ្តី និងបុរសមានសេចក្តីត្រូវការដោយឡែកៗពីគ្នា
  • បើស្រ្តីមិនបានចូលរួម ស្រ្តីនៅតែមិនមានឱកាស ខ្វះបទពិសោធន៍មិនបានបង្កើតនូវសមត្ថភាព ហើយបញ្ហារបស់ស្រ្តីនិងមិនបានលើកឡើង
  • ស្រ្តី ត្រូវមានការយល់ដឹងពីនយោបាយដើម្បីអាចជួយតម្រង់ទិសរួមគ្នា
  • ស្រ្តីចូលរួមផ្តល់មតិ បំពេញភាពខ្វះចន្លោះ
  • ស្រ្តីគ្រប់រូបមានសិទ្ធិចូលរួម ក្នុងជីវភាពខាងនយោបាយ
  • ដើម្បីកែទម្រង់នយោ​​បាយ និងរចនាសម្ព័ន្ធច្បាប់របស់ជាតិដោយសន្តិវិធី
  • ដើម្បីការពារសិទ្ធិស្រ្តី ដើម្បីអភិវឌ្ឍន៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login