សព្វថ្ងៃត្រូវបណ្ដុះបណ្ដាលធនធានមនុស្សមានលក្ខណៈសម្បត្តិដូចជា ៖
- ការអភិវឌ្ឍ មានន័យថាការរីកចម្រើនខ្លាំង ការលូតលាស់ក្រៃលែង
- សុវត្ថិភាព មានន័យថាមនុស្សដែលសេចក្ដីសប្បាយ ។
- ធនធានមនុស្ស មានន័យមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ពេញលេញ ។
- កាយសម្បទារឹងមាំ គឺអប់ផ្នែកសុខភាព អនាម័យ និងបរិស្ថានដល់ជនគ្រប់រូប ឪ្យស្គាល់អំពីសារៈសំខាន់ និងផងប្រយោជន៍លើផ្នែកនីមួយ ។ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នាំឪ្យសុខភាពរឹងមាំ ជាកម្លាំងអភិវឌ្ឍប្រទេសជឿនលឿន
- បណ្ដុះបណ្ដាល នូវបញ្ហាស្មារតីដោយឆ្លងកាត់នូវការត្រិះរិះពិចារណាបណ្ដុះចំណេះដឹងនានាប្រកបដោយសីលធម៌ គុណធម៌ខ្ពស់ ពោលគឺត្រូវមានទំនាក់ទំនងយ៉ាងជិតសិទ្ធិទៅនឹងប្រព័ន្ធខួរក្បាល
- បណ្ដុះបណ្ដាលចិត្តគំនិត ឆន្ទៈមុះមត់ ប្រយុទ្ធយ៉ាងអស់អាចក្នុងចិត្តការពារអភិវឌ្ឍប្រទេសជាតិ ទប់ទល់រាល់សកម្មភាព អសកម្ម របស់សង្គមបង្កើតឡើងជាសា្មរតីសាមគ្គីភាព ភាពរភាព មនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ និងបង្កើតបានជាការស្រឡាញ់ ថែរក្សាការពារ នូវអត្តសញ្ញណជាតិដែលជាដូងព្រលឹងរបស់ជាតិ ។
- បង្កើតស្នាដៃដែលជាទេសកោសល្យរបស់មនុស្សគ្រប់គ្រងរូបឪ្យក្លាយទៅជាកោសិការបស់មនុស្ស ។ ម្នាក់ៗត្រូវធ្វើអ្វីៗដែលជាគុណប្រយោជន៍ដល់សង្គមជាតិខ្លួន ។ ការរស់នៅមិនប្រកាន់វណ្ណៈ ឋានៈ ពណ៌សម្បុរ ជំនឿ សាសនា គឺជាគំនិត ចេះរួមរស់ក្នុងសន្ដិភាព និងចុះសម្រុងគ្នា ។ ទង្វើទាំងអស់នេះដើម្បីកសាងខ្លួនឪ្យក្លាយជាស្ថាបនិកដ៏សកម្មក្នុងកសាងប្រវត្តិសាស្រ្ដរបស់សង្គម ។