ដើម្បីថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌធម្មជាតិរបស់ជាតិនីមួយៗ លើពិភពលោកឪ្យគង់វង្សយើងត្រូវ ៖
- បណ្ដុះមនាសិកាជាតិ អន្តរជាតិ ដល់ប្រជាជនគ្រប់រូបស្គាល់ពីតម្លៃបេតិកភ័ណ្ឌ ដែលជាមរតកវប្បរបស់មនុស្សជាតិ និងស្នាដៃរបស់បុព្វបុរសនៃជនជាតិនីមួយៗ
- ផ្សព្វផ្សាយឪ្យទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទាំងសកលលោក ដើម្បីចូលរួមចំណែកថែរក្សា ការពារ សម្បត្តិដ៏ថ្លៃថ្លានេះ
- បង្កើតច្បាប់ និងអនុវត្តន៍ឪ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទលើ្មសបំផ្លាញបេតិកភ័ណ្ឌធម្មជាតិ និងបេតកិភ័ណ្ឌវប្បធម៌ របស់ពិភពលោក ដូចជា បំផ្លាញបេតិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ របស់ពិភពលោក ដូចជាបំផ្លាញរមណីដ្ឋានធម្មជាតិ លួចជីកគាល់កកាយ រំលើងយកថ្មជាំសម្បត្តិវប្បធំម៌របស់ជាតិ ...
- ធានាសន្តិសុខ ដល់សុវត្តិភាពតាមតំបន់ រមណីដ្ឋានទេសចរណ៍ដើម្បីទាក់ទាញភ្ញៀងជាតិ អន្តរជាតិ ឪ្យទស្សនាច្រើន
- ចាត់វិធានការថែរក្សាការពារ បេតិកភ័ណ្ឌ ធម្មជាតិ អន្តរជាតិជាប់ជានិច្ច និងមិនធ្វេសប្រហែស
- បណ្ដុះស្មារតីប្រជាជនលពិភពលោកឪ្យគេយល់ថា បេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិ ជាប្រភពនៃការនាំមកនូវ សេចក្ដីយ៉ាងសំខាន់ សម្រាប់ជាតិសាសន៍នីមួយៗ
- បណ្ដុះស្មារតីឪ្យគេយល់ថាមរតកវប្បធម៌ និងធម្មជាតិរបស់ជាតិនីមួយៗដែលឆ្លងកាត់តាមរយៈ ទេសចរណ៍ជាតិ និងភ្ញៀងទេសចរណ៍អន្តរជាតិពិតជានាំនូវសាមគ្គីភាព ភាពរភាពរវាងប្រជាជាតិលើកសកលលោក ។