កត្តាដែលធ្វើឪ្យសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្រ្ដខ្មែរ គឺ ៖
- ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្តនិងគោរពចំពោះព្រះមហាក្សត្រ។ ព្រះមហាក្សត្រជាអាទិទេព អាទិទេពគឺជាស្ដេច ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗ ។
- វិស័យយោធា កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ពេលប្រយុទ្ធជាមួយខ្មាំងសត្រូវ ព្រះមហាក្សត្រចេញផ្ទាល់ព្រះអង្គ ។ ព្រះគម្រូដ៏ល្អនេះបានធ្វើឪ្យកងទ័ពឈានសេចក្តីក្លាហាន និងខ្លាំងពូកែ ។
- វិស័យរដ្ឋបាល មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវតាំងពីថ្នាក់លើរហូតដល់ក្រោម ។
- វិស័យតុលាការ យុត្តិធម៌ សង្កមត្រូវបានធានា ព្រះរាជាទ្រង់បានកាត់សេចក្ដីជូនប្រជាពលរដ្ឋ ។
- វិស័យកសិកម្ម មានការរីកចម្រើនដោយសារ ធ្វើទំនប់ទឹក ប្រលាយទឹកដើម្បីបម្រើវិស័យកសិកម្ម។ ផលត្រូវត្រូវបាននាំចេញទៅប្រទេសក្រៅ ។
- វិស័យសេដ្ឋកិច្ច មានការរីកចម្រើនដោយនាំទិន្នផលយកទៅលក់នៅក្រៅប្រទេស ។
- វិស័យវប្បធម៌ មានការរីកចម្រើនរហូតដល់សកលវិទ្យាល័យ ។
- ក្រៅពីកត្តាដូចបានរៀបរាប់ខាងលើនៅមានកត្តាផ្សេងៗ ទៀតដលបង្កលក្ខណៈធ្វើឪ្យសម័យអង្គរបានប្រកាន់នយោបាយពង្រីកទឹកដីលើរដ្ឋតូចតាចហើយចងសម័្ពន្ធជាមួយប្រទេសធំ ។ នយោបាយនេះមានលទ្ធភាពអាចប្រមូលទ្រព្យសម្បត្តិពីបណ្ដារដ្ឋតូចតាចដើម្បីកសាងប្រទេស ។
ម្យ៉ាងទៀតសម័យអង្គរមានលក្ខណៈងាយស្រួលក្នុងការកសាងប្រទេសជាតិដោយសារទីក្រុងនៃសម័យនោះនៅចំកលណ្ដាលប្រទេសហើយជនជាតិជិតខាថនៃយើងពុំទាន់មានលទ្ធភាពបង្ការំខានដល់ការកសាងជាតិរបស់យើងនៅឡើយ ។