ការបោះបង់ចោលទីក្រុងអង្គរនៅឆ្នាំ ១៤៣១ ដោយព្រះបាទពញាយ៉ាត ។ មូលហេតុហេតុនៃការបោះបង់ចោលនោះមានដូចតទៅគឺ ៖
- ការធ្លាប់ចុះនៃសម័យអង្គរដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាប្រសិនបើខ្មាំងសត្រូវចូលមកវាយក្រុងអង្គរម្ដងទៀត ។ ដើម្បីឡើយទីក្រុងអង្គរសិ្ថតនៅចំកណ្ដាលប្រទេសតែដោយសារតែជនជាតិសៀមចេះតែរុករានចង់ដណ្ដើមយកទឹកដីខ្មែរជាបន្ដបន្ទាប់ដែលត្រូវបាត់បង់ទឹកដីយ៉ាងធំធេងនោះ ទីក្រុងអង្គរត្រឡប់ជាស្ថិតនៅជាយប្រទេសវិញ ។ ដូចនេះការពារទីក្រុងដែលជាបេះដូងរបស់ប្រទេសពុំនានា ។
- ដោយតំហយប្រជាជនយ៉ាងខ្លាំងនៅតំបន់អង្គរព្រោះប្រជាជនតំបន់នេះត្រូវសៀមបានកៀរយកជាឈ្លើយយកទៅប្រទេសអស់ ។ បញ្ហានេះបានតម្រូវឪ្យមានការផ្លាស់ប្តូរទីក្រុងនេះឯងទៅរកកន្លែងផ្សេងទៀតដែលនៅឆ្ងាយពីខ្មាំងសត្រូវទីកន្លែងដែលអាចបង្កបង្កើនផលបានល្អ ។
កត្តាដូចជាបានរៀបរាប់ខាងលើជាកត្តាសមស្របតម្រូវឪ្យព្រះបាទពញាយ៉ាតត្រូវតែសម្រេចព្រះទ័យចាកចោលអង្គរនៅឆ្នាំ ១៤៣១ មកនៅទួលបាសានវិញគឺនៅស្រីសន្ធរសព្វថ្ងៃនេះ ។