ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទី និងភារកិច្ចដូចតទៅ ៖
- វាយតម្លៃអំពីកម្រិតអត្ថិភាពនៃការអភិវឌ្ឍនិងសកម្មភាពអភិវឌ្ឍ នៅឃុំសង្កាត់របស់ខ្លួន
- ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំសង្កាត់ និងកំណត់អាទិភាពចំពោះ សេចក្តីត្រូវការទាំងនោះដោយផ្អែកលើធនធានសង្កាត់ និងធនធានដែលបានទទួល
- ផ្តល់សេវានិងការអភិវឌ្ឍអនុលោមទៅតាមថវិការបស់ខ្លួន
- តាមដាន និងវាយតម្លៃចំពោះលទ្ធផលនៃការអភិវឌ្ឍ
- ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល នៃការអនុវត្តផែនការអភិវឌ្ឍឃុំ ជូនប្រជាពលរដ្ឋរបស់ខ្លួន ។