Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មេភូមិមានតួនាទីនិងភារកិច្ចដូចតទៅ ៖

  • ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន
  • ជាតំណាងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិនិងជាខ្សែរយៈចម្ងាយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់
  • អនុវត្តនូវភារកិច្ចដែលក្រុមប្រឹក្សាឃុំសង្កាត់ឬមេឃុំប្រគល់ឱ្យ ដើម្បីធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិ
  • ចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការនានារបស់ឃុំសង្កាត់ និងផ្តល់យោបល់ដល់គណៈកម្មការពីតម្រូវការរបស់ភូមិខ្លួនពាក់ព័ន្ធការអភិវឌ្ឍនិងបញ្ហាផ្សេងៗ
  • ត្រូវធ្វើសេចក្តីរាយការណ៍ប្រចាំខែ នូវរាល់បញ្ហាពាក់ព័ន្ធនឹងភូមិរបស់ខ្លួន ដើម្បីដាក់បញ្ចូលរបាលការណ៍ប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាឃុំសង្កាត់
  • ត្រូវចូលរួមប្រជុំរបស់ប្រឹក្សាឃុំសង្កាត់ក្នុងករណីមានសំណូមពរពីក្រុមប្រឹក្សាឃុំសង្កាត់
  • ត្រូវធានាផ្តល់ព័ត៌មានឯកសារជាសាធារណៈដែលពាក់ព័ន្ធនឹងភូមិខ្លួនជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកសារព័ត៌មានទាំងនោះអាចរួមមានស្តីពីការប្រជុំរបស់ ក្រុមប្រឹក្សាឃុំសង្កាត់ផែនការអភិវឌ្ឍថវិកាឃុំសង្កាត់និងការផ្សព្វផ្សាយព័ត៌មាននានា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login