ទំនោរឧត្តមគតិ ជាទំនោរកើតឡើងពីកំលាំងចិត្តរបស់មនុស្ស ក្រោយពីមានជំនក់ទីលើតំលៃផ្សេងៗ របស់មនុស្ស ។ ទំនោរឧត្តមគតិរួមមាន ៖
- សញ្ចេតនាសាសនាៈ ជាសញ្ចេតនាជាប់ជំពាក់ទៅនឹងអ្វី ដែលជាទីសក្ការៈឈានទៅដល់សញ្ចេតនា ជាប់នឹងអាទិទេពដែលក្នុងិនោះគេអាចឃើញសញ្ចេតនាប្រាថ្នាអតិសេដ្ឋដាច់ខាត សញ្ចេតនាស្នេហាអាទិទេពសញ្ចេតនាជាប់ជំពាក់នឹងសមាគមន៍សាសនា ។
- សីលសញ្ចេតនា មានពីរធាតុជាមូលដ្ឋាន គឺសញ្ចេតនាកាតព្វកិច្ច និងបំនងទៅរកកុសល ។
- សញ្ចេតនាសិល្ប៍រសៈ ទំនោរមានរឺសជាប់ទៅនឹងទំនោរសរីរាង្គដែរ ។ ព្រោះតំរូវការចលនា នាំអោយកើតល្បែងហើយល្បែងនេះក៏ជាសិល្បៈមួយដែលមានវិន័យច្បាប់ក្បួននិងដែលនាំអោយកើតសោភ័ណ ។ សោភ័ណនាំអោយមានសិល្បះល្អក្នុងជីវីត ។ សិល្បៈល្អក្នុងជីវីតនាំអោយមនុស្សអារម្មណ៍ល្អមានគុណធម៌ មានសណ្តាប់ធ្នាប់ក្នុងគំនិត ។ និយាយរួមសិល្ប៍រស គឺទាក់ទងនឹងអ្វីដែលជាជាសោភ័ណ ។
- សញ្ចេតនាបញ្ញាៈ ជាសញ្ចេតនាដែលទាក់ទងនឹងសច្ចៈ ។