ទំនោរសង្គមជាទំនោរ ដែលទាក់ទងនឹងអត្ថិភាពនិងទំរងប្រវត្តិវិទ្យាដែលតែងប្រែប្រួលទៅតាមកាលរបស់សង្គម ។ ទំនោរសង្គមចែកជា ៖
- ទំនោរគ្រួសារៈ ជាទំនោរបង្រួបបង្រួមសមាជិកទាំងឡាយ ក្នុងគ្រួសារនីមួយៗអោយមានសេចក្តីស្នេហារវាងគ្នាទៅវិញទៅមក ។
- ទំនោរមាតុប្រទេសៈ ជាទំនោរដែលជំរុញពលរដ្ឋអោយស្រឡាញ់ស្រុកកំណើត ស្រឡាញ់ប្រពៃណី និងមាតុភាសារបស់ខ្លួន រហូតជំរុញមនុស្សអោយហ៊ានធ្វើពលីកម្ម ដើម្បីមាតុប្រទេស ។ ទំនោរនេះកើតឡើងដោយឆ្លងកាត់ការអប់រំឧត្តមគតិ និងបណ្តុះជាតិញាណដោយផ្អែកលើមនោគមន៍វិជ្ជាជាតិជាមូលដ្ឋាន ។