តាមព្រះរាជក្រឹត្យលេខ នស.រកភ.០៣០៥.១៤៩ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិ ៧ប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ ៖
ក. ផ្នែកសត្វ មាន៤ គឺ ៖
- សត្វចតុប្បាទ មានសត្វគោរព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វបក្សី មានសត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វមច្ឆាជាតិ មានសត្វត្រីគល់រាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វឧរង្គ មានសត្វអណ្តើកហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ខ. ផ្នែករុក្ខជាតិ មាន៣គឺ ៖
- រុក្ខជាតិដើម មានដើមត្នោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិមានផ្កា មានដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិមានដើមជាស្រទាប់ មានចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ។