សញ្ញាណនៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា គឺការទទួលសារភាពទាំងឡាយដែលពុំមានការបង្ខិតបង្ខំដល់សាម៉ីជនដែលមានញាណគ្រប់គ្រាន់ឡើយ ។ ការវិនិច្ឆ័យបែបនេះ តំរូវអោយមានល័ក្ខខ័ណ្ឌពីរគឺៈ
- ល័ក្ខខ័ណ្ឌពុទ្ធិនៃសីលតំលៃៈ ដើម្បីនឹងទទួលខុសត្រូវ គេត្រូវមានញាណគ្រប់គ្រាន់មានសមត្ថភាពស្គាល់កុសលនិងអកុសលមានពុទ្ធិនៃសីលតំលៃ ។ ក្នុងល័ក្ឌខ័ណ្ឌនេះ ក្មេងតូចៗមនុស្សឆ្កួត គ្មានទំនួលខុសត្រូវផ្នែកសីលវិជ្ជាទេ ។
- ល័ក្ឌខ័ណ្ឌសេរីភាពៈ ទំនួលខុសត្រូវអំពើមួយ លុះត្រាតែអ្នកប្រព្រឹត្តមានសេរីភាព ។ ក្នុងករណីទទួលការបង្ខិតបង្ខំ ការគំរាមកំហែង ភាពមមើ ឡប់សតិ ដែលញាណមិនទទួលស្គាល់ រឺអស់ផ្លូវនឹងជ្រើសរើនោះក៏គ្មានទំនួលកខុសត្រូវផ្នែកសីលវិជ្ជាដែរ ។
ដូចនេះ ទំនួលខុសត្រូវផ្នែកសីលវិជ្ជាតំរូវអោយមានពុទ្ធិនៃសីលតំលៃផងនិងសេរីភាពផង ។