Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មតិដែលយល់ថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន” ខ្ញុំគតិថា ការយល់ឃើញបែបនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះការអប់រំត្រូវមានការចូលរួមពីគ្រួសារនិងសង្គម ទើបទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៃការអប់រំបានដោយជោគជ័យ ។ មជ្ឈដ្ឋានទាំងបីត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតសិ្នទ្ធបំផុត ៖

ក. សាលារៀន

  • បណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ និងឥរិយាបថឱ្យដល់សិស្ស
  • អប់រំសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សឱ្យមានការប៉ិនប្រស​ប់
  • អប់រំឱ្យគេស្គាល់ពីច្បាប់ទម្លាប់សង្គម ចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ
  • អប់រំកែប្រែខាងផ្លូវចិត្ត គំនិត និងឥរិយាបថឱ្យមានសីលធម៌ល្អស្គាល់ខុសត្រូវស្គាល់គុណទោស
  • បំផុតស្មារតីឱ្យសិស្សមានឆន្ទៈស្រលាញ់ប្រទេសជាតិហើយចូលរួមបម្រើជាតិអស់ពីចិត្ត ។

ខ. គ្រួសារ

  • ទំនុកបម្រុងកូនឱ្យបានល្អ ទាំងការហូបចុក ទាំងសម្ភារៈសិក្សា
  • គ្រប់សកម្មភាពរបស់ឪពុកម្តាយត្រូវធ្វើជាគម្រូដល់កូន
  • ត្រួតពិនិត្យតាមដានការសិក្សារបស់កូនឱ្យបានទៀងទាត់
  • ជួយជំរុញនិងលើកទឹកចិត្តកូនឱ្យប្រឹងប្រែរៀនសូត្រ
  • អប់រំទូន្មានកូនឱ្យប្រព្រឹត្តតែអំពើល្អត្រឹមត្រូវ ។

គ. សង្គម

  • ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្ស
  • អាជ្ញាធរដែនដីត្រូវបង្ហាញឱ្យឃើញនូវលក្ខណៈសម្បត្តិល្អៗ​ជាគម្រូដល់សិស្ស
  • ត្រូវផ្សព្វផ្សាយតែអ្វីដែលល្អ (ការគោរពច្បាប់ ការលើកស្ទួយទំនៀមទម្លាប់​ប្រពៃណីជាតិ)
  • អប់រំសិស្សឱ្យមានគំនិតច្នៃប្រឌិតក្នុងការរស់នៅ
  • បើមានអំពើណាមួយជះឥទ្ធិពលអាក្រក់ដល់សិស្ស ត្រូវរួមគ្នាដោះស្រាយលុបបំបាត់ជាបន្ទាន់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login